• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សពលកម្មម៉ិកស៊ិកលើកតម្កើងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៤៣នៃទិវាបង្កើតទំនាក់ទំនងរវាងវៀតណាម និងម៉ិកស៊ិក (19/5/1975 - 19/5/2018) នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាបក្ស ពលកម្មម៉ិកស៊ិក (PT) លោក Alberto Anaya  បានអញ្ជើញមកទស្សនាស្ថានទូតវៀតណាមប្រចាំ នៅម៉ិកស៊ិក។


 អគ្គលេខាបក្សពលកម្មម៉ិកស៊ិកលើកតម្កើងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

លោក Alberto Anaya បានវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងវៀតណាមនិង ម៉ិកស៊ិកដែលបានអភិវឌ្ឍន៍យ៉ាងស៊ី​ជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ហើយលោកក៏សង្កត់ធ្ងន់នូវសក្ដានុភាពដ៏ធំធេងលើវិស័យសេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Alberto Anaya បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផលដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីដោយមានកំណើនសេដ្ឋកិច្ចរីកចម្ររើនគួរឱ្យចាប់អារម្មណ៍​ និងឋានៈកាន់តែសំខាន់របស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក។ តាមការគ្រោងទុក សមាគមសហគ្រាសវឌ្ឍនភាពម៉ិកសិកនឹងចាត់បញ្ជូនក្រុមពាណិជ្ជករមួយក្រុមមកបំពេញទស្សនកិច្ចការងារនិង​ស្វែងយល់ទីផ្សារវៀតណាមនាខែកញ្ញាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top