
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Nghe An
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An នោះ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ ជួបធ្វើការជាមួយគណៈកម្មាធិការបក្ស ខេត្ត Nghe An ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច និងការងារកសាងបក្សក្រោយ រយៈពេល២ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សខេត្តនិងសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស រួមទាំងទិសដៅនិងភារកិច្ចនាពេលខាងមុខ។
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ លោក Nguyen Phu Trong បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្ត Nghe An ទទួលបាននាពេលកន្លងទៅ។ លោកបានអះអាងថា ខេត្ត Nghe An មានទីតាំងយុទ្ធសាស្ត្រ ប៉ុន្តែលោកក៏ចាត់ទុកថា ដោយប្រៀបខ្លាំងនិងសក្កានុភាពរបស់ខ្លួន ខេត្ត Nghe An គប្បីអភិវឌ្ឍន៍ឲ្យបាន ខ្លាំងក្លាថែមទៀត៖
“ខ្ញុំចង់និយាយថា យថាទស្សន៍អភិវឌ្ឍន៍និងសកក្កានុភាពរបស់ខេត្តនៅធំធេង ណាស់។ តាមនោះ ខេត្តត្រូវប្តេជ្ញាអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា។ ជាតំបន់ដីវីរៈភាពដូច្នេះ គ្មានមូលហេតុអ្វីអាចរារាំងការអភិវឌ្ឍន៍របស់ខេត្តទេ។ អញ្ជឹងខេត្ត Nghe An គប្បី នឹងនរបោះជំហានទៅមុខយ៉ាងរឹងមាំ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម