ព័ត៌មាន
អគ្គលេខាបក្ស Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ
នារៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី ឡាវ លោក Sonexay Siphandone និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ដែលកំពុងបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីឡាវបានអះអាងថា រដ្ឋាភិបាលឡាវនឹងរួមសហការជាមួយរដ្ឋាភិបាលវៀតណាម បញ្ជាណែនាំឲ្យក្រសួងស្ថាប័ន នានា អនុវត្តប្រកបដោយជោគជ័យរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ រីឯខ្លួនវិញ លោក Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ រួមសហ ការបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានា អនុវត្តប្រកប ដោយជោគជ័យរាល់សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ រាល់កិច្ចព្រមព្រៀង ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សកម្មនិងម្ចាស់ការត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤០ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ជាពិសេស បន្តរួមសហការរៀបចំយ៉ាងល្អរាល់សកម្មភាពនៃឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម-ឡាវផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone
នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិនៅក្នុងជំនួបទទួលជួប ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ប្រទេសទាំងពីរ គប្បីជម្រុញកិច្ចសហប្រតិបត្តិការលើបណ្តាគំរោងការវិនិយោគ ក្នុងនោះមានគំរោងការទុកឲ្យភាគីឡាវ ធ្វើអាជីវកម្ម កំពង់ផែ Vung Ang របស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឲ្យភាគី ទាំងពីរ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តយ៉ាងឆាប់ៗ បណ្តាគម្រោង ពាក់ព័ន្ធដល់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ធ្វើអាជីវម្មផលរ៉ែនិងគម្រោងការសហប្រតិបត្តិការដទៃទៀតផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម