• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស​កម្មុយនិស្តវៀត​ណាម លោក Nguyen Phu Trong ទទួលជួប​សន្ទនា​ជាមួយ​ប្រធានាធិបតីមី​យ៉ាន់ម៉ា​


អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (VOV)

នារសៀលថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្ស​កម្មុយនិស្ត​វៀត​ណាម លោក ​Nguyen Phu Trong បាន​ទទួល​ជួប​សន្ទនា ជាមួយ​ប្រធានាធិបតី​មីយ៉ាន់​ម៉ា លោក Htin Kyaw ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​។ ក្នុងជំនួបសន្ទនា​នេះ អគ្គលេខា Nguyen Phu Trong បានអះអាង​នូវ គោល​នយោបាយ​មុនក៏​ដូចជា​ ក្រោយរបស់​វៀត​ណាម​គឺគោរព​ និងបង្កើន​ការបើក​ទូលាយ​ទំនាក់​ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​​ ជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Phu Trong បាន​សម្តែងគោល​បំណង​ថា៖​ប្រទេស​ទាំងពីរ​នឹង បន្តរក្សារ​និងអភិវឌ្ឍន៍​ប្រសិទ្ធភាព នៃយន្តការសហ​ប្រតិបត្តិការ​ទ្វេភាគី​ព្រម​ទាំង ជំរុញ​យ៉ាង​ខ្លាំង​ កិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចពាណិជ្ជកម្ម និង​វិនិយោគ បង្កើន​ការ ជួប​ប្រាស្រ័យ​ប្រជាជន​ឲ្យបាន​ខ្លាំង​ក្លាថែ​មទៀត​។ រីឯខ្លួន​វិញ ប្រធានា​ធិបតី មីយ៉ាន់ម៉ា លោក Htin Kyaw​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ក្នុង​ពេល​ដែល​បំពេញ​ ទស្សនកិច្ចជាលើក​ដំបូង​នៅវៀត​ណាម ហើយចូលរួមសន្និសីទ​ ACMECS លើកទី​៨ សន្និសីទ​CLMV លើក​ទី​៧ និង​សន្និសីទ WEF-មេគង្គង។ ទន្ទឹមនឹង នោះ លោក​ Htin Kyaw បាន​ជូន​ដំណឹង​ជាមួយ​លោក​ Nguyen Phu Trong អំពីលទ្ធផល​នៃការចរចារ ជាមួយប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang និង​ជាមួយ​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc ផងដែរ។​អ្នក​ប្រមុខ​ប្រទេស​មីយ៉ាន់ម៉ា​បាន​អះអាង​នឹង​បន្តពង្រឹង​ និងពង្រីកទំនាក់​ទំនងនិត្តភាពរ វាងប្រទេសទាំងពីរអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី​ដែល​ត្រូវបាន​ចុះហត្ថលេខា​ជំរុញដំណើរ​ទស្សកិ​ច្ចជាន់ខ្ពស់ លើគ្រប់ជាន់ថ្នាក់​បើក​ទូលាយ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​វិនិយោគ​ ដោយឈរលើមូលដ្ឋានភាគី​ទាំងពីរ​មាន​ផលប្រយោជន៍ ដូចគ្នា ហើយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​​សំរាប់​សកម្មភាព ធ្វើអាជីវកម្ម បង្កើនការជួបប្រាស្រ័យប្រជាជន​ ព្រម​ទាំង​សហការ​យ៉ាង​ជិត​ស្និត​ក្នុង​អាស៊ាន​ និងបណ្ដាវេទិការលើឆាកអន្តរជាតិ​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top