
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (VOV)
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនា ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ក្នុងឱកាសដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong បានអះអាងនូវ គោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺគោរព និងបង្កើនការបើកទូលាយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ប្រទេសទាំងពីរនឹង បន្តរក្សារនិងអភិវឌ្ឍន៍ប្រសិទ្ធភាព នៃយន្តការសហប្រតិបត្តិការទ្វេភាគីព្រមទាំង ជំរុញយ៉ាងខ្លាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ បង្កើនការ ជួបប្រាស្រ័យប្រជាជនឲ្យបានខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក Htin Kyawបានសម្តែងក្តីសប្បាយរីករាយក្នុងពេលដែលបំពេញ ទស្សនកិច្ចជាលើកដំបូងនៅវៀតណាម ហើយចូលរួមសន្និសីទ ACMECS លើកទី៨ សន្និសីទCLMV លើកទី៧ និងសន្និសីទ WEF-មេគង្គង។ ទន្ទឹមនឹង នោះ លោក Htin Kyaw បានជូនដំណឹងជាមួយលោក Nguyen Phu Trong អំពីលទ្ធផលនៃការចរចារ ជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ។អ្នកប្រមុខប្រទេសមីយ៉ាន់ម៉ាបានអះអាងនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងនិត្តភាពរ វាងប្រទេសទាំងពីរអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីដែលត្រូវបានចុះហត្ថលេខាជំរុញដំណើរទស្សកិច្ចជាន់ខ្ពស់ លើគ្រប់ជាន់ថ្នាក់បើកទូលាយទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ ដោយឈរលើមូលដ្ឋានភាគីទាំងពីរមានផលប្រយោជន៍ ដូចគ្នា ហើយបង្កលក្ខណៈងាយស្រួលបំផុតសំរាប់សកម្មភាព ធ្វើអាជីវកម្ម បង្កើនការជួបប្រាស្រ័យប្រជាជន ព្រមទាំងសហការយ៉ាងជិតស្និតក្នុងអាស៊ាន និងបណ្ដាវេទិការលើឆាកអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម