06/01/2020 16:02 GMT+7 Email Print Like 0

អគ្គលេខាធិការ ប្រធានរដ្ឋ លោក ង្វៀន ភូត្រុង (Nguyen Phu Trong)៖ បំណងប្រាថ្នា ដើម្បីវៀតណាមមួយប្រកបដោយវិបុលភាព


អគ្គលេខាធិការ ប្រធានរដ្ឋ លោក ង្វៀន ភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ ត្រូវ​នឹង​ឱកាស​អបអរសាទរ​ខួប​​លើកទី​៩០​ឆ្នាំ នៃទិវា​បង្កើត​បក្ស​​។ ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​ រំភើប​ នៃ​ចុង​និទាឃរដូវ​ឆ្នាំជូត​​ទោស័ក​២០២០ ​អគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បាន​លះបង់​ពេលវេលា​ដើម្បី​ឆ្លើយ​នូវ​​​បទសម្ភាសន៍​​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​។​ ខាងក្រោមនេះ​ជា​ខ្លឹម​សារ​មួយ​ចំណោមខ្លឹមសារ​ទាំង​អស់​នៃបទ​​សម្ភាសន៍​ មានដូចតទៅ​៖

អ្នក​យក​ព័ត៌មាន​៖ ជម្រាប​​ប្រសាសន៍​លោក​ និទាឃរដូវ​ថ្មី​មួយ កំពុង​បោះ​ជំហានឈាន​មកដល់​ យោង​តាម​គោល​បំណង​ ទំនុក​ចិត្ត​ និង ឫទ្ធានុភាព​ថ្មី លោក​អគ្គលេខាធិការ​ ប្រធាន​រដ្ឋ​ មាន​សារដំណឹង​អ្វី​ផ្ញើ​ជូន​ដល់​បងប្អូន​ យុទ្ធជន​ទូទាំង​ប្រទេស​ អាណិកជនយើង​​នៅបរទេស​ ក៏ដូចជា​មិត្ត​ភក្តិ​អន្តរជាតិដែរឬ​ទេ​​?

អគ្គលេខាធិការ ប្រធានរដ្ឋ​ លោក ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) ​៖ បោះ​ជំហាន​ចូល​ឆ្នាំ​​២០២០ ជាឆ្នាំ​ដែល​មាន​អត្ថន័យ​ពិសេស​​សំខាន់​ ​កំណត់​​​ចំពោះ​​ការ​ងារ​អនុវត្ត​ជោគជ័យ នូវ​សេចក្តី​សម្រេច​ចិត្ត​នៃ​​មហាសន្និបាត​​បក្ស​លើក​ទី​១២ ឆ្នាំ​ប្រព្រឹត្តិទៅ​មហាសន្និបាត​បក្ខភាគ​​គ្រប់​​ថ្នាក់​ ឆ្ពោះទៅ​ដល់​មហាសន្និបាត​បក្សលើកទី​១២ ទន្ទឹមនោះ​បង្កើត​ជាបុព្វហេតុដ៏​​​រឹង​មាំ​ សម្រាប់​សម័យកាល​អភិវឌ្ឍន៍​ថ្មី​នៃប្រទេសជាតិ​ យើង​ត្រូវ​ម្ចាស់ការ​ សកម្មថែមទៀត​ បន្ត​ពង្រឹង​ បង្កើន​ខឿនម៉ាក្រូ​​សេដ្ឋកិច្ច​ គ្រប់​គ្រង​អតិផរណា​ លើក​កម្ពស់​សមត្ថភាព​ គុណភាព​ ប្រសិទ្ធភាព​ ភាព​ម្ចាស់ការ និង កម្លាំងប្រកួត​ប្រជែង​លើ​ខឿនសេដ្ឋកិច្ច​, ជំរុញ​នវានុវត្តនភាព​ ច្នៃប្រឌិត​ សុក្រិតភាព​របប​ ផ្តើម​រលូតប្រភព​​ធនធាន​, បង្កើត​បរិស្ថាន​វិនិយោគ អាជីវកម្ម​រលូន​ ងាយស្រួល, ជំរុញ​ខ្លាំង​នូវ​រចនាសម្ពន្ធ​ខឿនសេដ្ឋកិច្ច​សាឡើងវិញ​ ផ្សារភ្ជាប់​នឹង​នវានុវត្តនភាព​ទម្រង់​កំណើន​, ជំរុញ​ល្បឿន​អនុវត្ត​គម្រោងការ​ជាតិ​និង​សំណង់​​សំខាន់​ៗ, ពង្រីក​ល្អ​នូវ​តួនាទី​នៃ​តំបន់​សេដ្ឋកិច្ច​ ទីប្រជុំ​ជនធំៗ ទីផ្សារ​ក្នុងប្រទេស​ និង វិស័យ​សេវាកម្ម​ ទេសចរណ៍​។ អភិវឌ្ឍន៍​ប្រភព​ធនធាន​​មនុស្ស​មាន​គុណភាព​ខ្ពស់ ផ្សារភ្ជាប់​នឹង​​ការអភិវឌ្ឍ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង នវានុត្តនភាព​ច្នៃប្រឌិត, ជំរុញ​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស​ រឹងមាំ​ជាក់ស្តែងជាង​, ផ្តោត​លើ​ការអភិវឌ្ឍ​លើ​វប្បធម៌​ សង្គម កសាង​មនុស្ស​ ធានាសន្តិសុខ ​លើកកម្ពស់​សុខុមាលភាព​សង្គម​ កែសម្រួល​ជីវភាព​រស់នៅប្រជាជន​។​ បង្កើន​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ ការពារ​បរិស្ថាន​ បង្ការ​ ប្រឆាំង​គ្រោះ​ធម្មជាតិ​ ទប់​ស្កាត់​បម្រែបម្រួល​អាកាសធាតុ​។ បន្ត​ជំរុញ​កែសម្រួល​រដ្ឋបាល​ កែសម្រួល​នីតិវិធី​ កាត់​បន្ថយ​ប្រព័ន្ធ​ម៉ាស៊ីន​ កាត់បន្ថយ​ក្របខណ្ឌរដ្ឋ​ លើកកម្ពស់លទ្ធ​ភាព​ ប្រសិទ្ធភាព​បញ្ជាប្រតិបត្តិការ​ និង​អនុវត្ត​ច្បាប់​, បង្កើន​ច្បាប់​វិន័យ​, ជំរុញ​បង្ការប្រឆាំង​អំពើ​ពុក​រលួយ​ ខ្ជះខ្ជាយ​ និង​អវិជ្ជមាន​។ ធ្វើ​ល្អ​ការងារ​ព័ត៌មាន​ផ្សព្វផ្សាយ បង្កើត​សម្រុះសម្រួល​សង្គម​។ ពង្រឹងពង្រីក​ការពារជាតិ រក្សា​សន្តិសុខ​គោលនយោបាយ​ សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​, ប្តេជ្ញា​ការ​ពារ​ភាព​​ឯករាជ្យ​ អធិបតេយ្យ​ភាព​ បូរណភាព​ទឹក​ដី​ លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។ ម្ចាស់ការ​សកម្ម​សមាហរណកម្ម​អន្តរជាតិ ធ្វើ​ល្អតួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ និង​សមាជិក​មិនអចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​​ អង្គការ​សហប្រជា​ជាតិ​​អាណាតិ្ត​ ២០២០ - ២០២១ លើកកម្ពស់​តួនាទី​ គោល​ជំហររបស់​​វៀតណាម​នៅ​លើតំបន់​និង​អន្តរជាតិ​។​

ខ្ញុំ​សង្ឃឹម​បងប្អូន​ យុទ្ធជន​ទូទាំងប្រទេស​ អាណិកជន​យើង​នៅបរទេស​ បន្តពង្រីក​ខ្ពស់​នូវ​ប្រពៃណី​ស្នេហាជាតិ​ ឆន្ទៈ​ស្វ័យ​ភាព​ បំណង​ប្រាថ្នា បញ្ញា​ និង ទឹក​ចិត្ត​ រួម​កម្លាំង​ប្តេជ្ញាចិត្ត​ឈាន​បន្ត​លើ​មាគ៌ា​ផ្លាស់ប្តូរថ្មី ដើម្បី​ប្រទេស​វៀតណាម​មួយ​សន្តិភាព​ ឯករាជ្យ​ អភិវឌ្ឍន៍ ​វិបុលភាព​។ ខ្ញុំ​ក៏​​មានបំណង​ឱ្យ​មិត្តភក្តិ​អន្តរជាតិ​ បន្តសហប្រតិបត្តិការ​ ជំនួយ តែង​រួម​ដំណើរ​ គាំទ្រ​វៀតណាម​ ក្នុងបុព្វហេតុកសាង​ និងការពារ​មាតុប្រទេស​ ដើម្បី​សន្តិភាព​ ភាព​ជឿន​លឿន​ ដើម្បី​សុភមង្គល​នៃប្រជាជនវៀតណាម​ និង ប្រជាជន​នៃប្រទេសនានា​លើពិភពលោក​​។

នាឱកាស​ឆ្នាំ​ថ្មី​២០២០ និង ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​វៀតណាម​ ឆ្នាំជូត​ទោស័ក​ តាងនាម​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ខ្ញុំ​គោរព​ផ្ញើ​ជូន​បងប្អូន​ យុទ្ធជន​ទូទាំងប្រទេស​  អាណិកជន​យើង​នៅ​បរទេស​  នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល​ ព្រម​នឹង​ប្រសិទ្ធិពរនៅ​​​អ្វី​ល្អគ្រប់​យ៉ាង ​នឹង​កើតចម្រើនដល់​អស់​លោក​អ្នក​គ្រប់រូប​​។​ ជូនពរ​ គ្រួសារ​ ប្រជាជន​វៀតណាម​​​ម្នាក់​ៗ​ ឆ្នាំថ្មី​សុខភាព​ល្អ សុភមង្គល​ និង​វិបុល​ភាព​។ ខ្ញុំ​ក៏​គោរពផ្ញើ​ជូន​ដល់​មិត្តភក្តិ​បញ្ចទ្វីប​ ប្រកប​ដោយ​សន្តិភាព​ មិត្តភាព​ វិបុលភាព​ និងសុភមង្គល។​

អ្នក​យក​​ព័ត៌មាន​៖ គោរពអរគុណ​លោក​អគ្គលេខាធិការ​ ប្រធាន​រដ្ឋ​។ ជូនពរ​លោក​អគ្គលេខាធិការ​ ប្រធាន​រដ្ឋ និង ក្រុម​គ្រួសារ​ឆ្នាំថ្មី​សុខភាព​មាំមួន សុភមង្គល​ និង​ប្រកបដោយ​ជោគជ័យ​ប្រសើរ​។​

 

អនុវត្តន៍៖ កាសែតរូបភាពវៀតណាម​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាព័ត៌មានបានផ្សាយ