• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហ្វឹកហ្វឺនឲ្យអ្នកកាសែតអំពីជំនាញជូនព័ត៌មាននៅក្នុងព្រឹត្តិការណ៍ធំៗនៃឆ្នាំ APEC ២០១៧ ខាងមុខ


ទិដ្ឋភាពនៃវគ្គហ្វឹកហ៊ឺន

នាព្រឹកថ្ងៃទី១ ខែធ្ ឆ្នាំ២០១៦ន នៅទីក្រុង Da Nang ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំសន្និសីទហ្វឹកហ្វឺនជំនាញជូនព័ត៌មាននៅក្នុងបណ្តាព្រឹត្តិការណ៍ធំៗ ក្នុងឆ្នាំ APEC ២០១៧ សម្រាប់អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានពីមជ្ឈឹមទៅដល់តំបន់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាននឹងបានបំពាក់បំប៉ន់ចំណេះដឹងទូទៅស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អំពីកម្មវិធីធ្វើ
សកម្មភាព​ទីតាំងប្រព្រឹត្តទៅព្រឹត្តិការណ៍របស់ឆ្នាំ APEC ២០១៧។ លោក Trieu Minh Long អនុប្រធាននាយ
កដ្ឋាន​សហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖

“ឆ្នាំ APEC ២០១៧ ជាសកម្មភាពកិច្ចការបរទេសសំខាន់របស់វៀតណាមក្នុង ឆ្នាំ ២០១៧ ដែលបានបង្ហាញនូវគោលមាគាម្ចាស់ការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយ​​ដៃគូសេដ្ឋកិច្ចជាសមាជិកក្នុង APEC ផងដែរ។​ នេះជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្សក៏ដូចជារាល់សមិទ្ធិដែលទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី”។

សប្តាហ៍ជាន់ខ្ពស់ APEC នឹងប្រព្រឹត្តទៅពីថ្ងៃទី៥ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១០១៧ ដោយមានការចូលរួមរបស់តំណាងជាង១ម៉ឺននាក់៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top