
ទិដ្ឋភាពនៃវគ្គហ្វឹកហ៊ឺន
នាព្រឹកថ្ងៃទី១ ខែធ្ ឆ្នាំ២០១៦ន នៅទីក្រុង Da Nang ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំសន្និសីទហ្វឹកហ្វឺនជំនាញជូនព័ត៌មាននៅក្នុងបណ្តាព្រឹត្តិការណ៍ធំៗ ក្នុងឆ្នាំ APEC ២០១៧ សម្រាប់អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានពីមជ្ឈឹមទៅដល់តំបន់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាននឹងបានបំពាក់បំប៉ន់ចំណេះដឹងទូទៅស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អំពីកម្មវិធីធ្វើ
សកម្មភាពទីតាំងប្រព្រឹត្តទៅព្រឹត្តិការណ៍របស់ឆ្នាំ APEC ២០១៧។ លោក Trieu Minh Long អនុប្រធាននាយ
កដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖
“ឆ្នាំ APEC ២០១៧ ជាសកម្មភាពកិច្ចការបរទេសសំខាន់របស់វៀតណាមក្នុង ឆ្នាំ ២០១៧ ដែលបានបង្ហាញនូវគោលមាគាម្ចាស់ការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយដៃគូសេដ្ឋកិច្ចជាសមាជិកក្នុង APEC ផងដែរ។ នេះជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្សក៏ដូចជារាល់សមិទ្ធិដែលទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី”។
សប្តាហ៍ជាន់ខ្ពស់ APEC នឹងប្រព្រឹត្តទៅពីថ្ងៃទី៥ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១០១៧ ដោយមានការចូលរួមរបស់តំណាងជាង១ម៉ឺននាក់៕
តាម VOV5-វិទ្យុសម្លេងវៀតណាម