10/10/2019 11:38 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីជំរុញទំនាក់ទំនងជាមួយសាធារណរដ្ឋ Kalmykia


 ឯកអគ្គរដ្ឋទូត លោក Ngo Duc Manh ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Kalmykia លោក Batu Khasikov
 

ក្នុងរយៈ​ពេលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀត ណាមប្រចាំ​សហព័ន្ធ​រុស្ស៊ី លោក Ngo Duc Manh រួមជាមួយក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានធ្វើ​ទស្សន​កិច្ច​នៅសាធារណរដ្ឋ Kalmykia សាធារណរដ្ឋសាធា រណរដ្ឋស្វយ័ត នៅក្នុងផ្នែកមួយនៃសហព័ន្ធ រុស្ស៊ី តាមការ​អញ្ជើញ​របស់លោកប្រធានាធិបតី Batu Khasikov ដែលទើបបានចូល​កាន់​តំណែង​កាល​ពីពាក់​កណ្តាល​ខែមុន​។
 
នៅក្នុង​ជំនួបធ្វើការនាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Kalmykia លោក Batu Khasikov, ឯកអគ្គរដ្ឋទូត លោក Ngo Duc Manh បានមានប្រសាសន៍ថា គោល​បំណង​របស់​ក្រុម​ការងារ​គឺដើម្បី​ស្វែង​រកសក្តានុពលនិងប្រៀបខ្លាំងរបស់ Kalmykia រួមទាំងភាពស្រដៀងគ្នា រវាងវៀតណាមនិង Kalmykia ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគី​ទាំង​ពីរ​មាន​ការយក​ចិត្ត​ទុក​ដាក់​ដូចគ្នា​។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន លោកនឹង​ព្យាយាម​ធ្វើឱ្យទំនាក់​ទំនងរវាងខេត្តនានារបស់វៀត ណាមនិងសហព័ន្ធរុស្ស៊ី មិនត្រឹមតែស្និទ្ធស្នាលប៉ុណ្ណោះទេ ថែម​ទាំង​នាំ​មក​​នូវលទ្ធផលជាក់ស្តែងទៀតផង។
 
នៅក្នុង​ជំនួបធ្វើការនេះ ប្រធានាធិបតី Kalmykia លោក Khasikov បាន​បង្ហាញ​ពី​គោល​បំណង​ចង់​មក​ធ្វើ​ទស្សន​កិច្ច​នៅវៀតណាមឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន ដើម្បីស្វែងយល់​ដោយផ្ទាល់​នូវសក្តានុពល​និង​ឱកាសសម្រាប់​ការអភិវឌ្ឍទំនាក់ទំនងសហប្រតិ​បត្តិការជាមួយវៀត​ណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ