27/05/2019 10:57 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ន័រវេស


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg (រូបថត៖ VOV)
 

តាមការ​អញ្ជើញរបស់នាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg នា យករដ្ឋមន្រ្តីរដ្ឋាភិបាល នៃសាធារណៈ​រដ្ឋសង្គម​និយមវៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូ​វការ នៅព្រះរាជាណា​ចក្រ ន័រវេសចាប់ពីថ្ងៃទី២៤ដល់២៦ ខែឧសភា ឆ្នាំ២០១៩។
 
ក្នុង​ដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Xuan Phuc បានអញ្ជើញ ជួប​ចរចា​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ន័រវេស​លោក​ស្រី ​Erna Solberg ចូលថ្វាយបង្គំដល់ព្រះនាម Harlad V ព្រះមហាក្សត្រន័រវេស និងប្រធានរដ្ឋ សភាន័រវេស​លោក​ស្រី Tone Troen។
 
នៅ​ជំនួបចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ការ​អភិវឌ្ឍកាន់​តែទូលំ​ទូលាយ​ក្នុង​ទំនាក់​ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី អះអាងនូវការប្ដេជ្ញា​ចិត្ត​បន្តបង្កើន​កិច្ច​សហប្រតិ​បតិ្តការ​ពាណិជ្ជកម្ម​វិនិយោគ​ប្រ កបដោយចីរភាពនិងបរិយាប័ន្ន ព្រមទាំងអះអាងសារជាថ្មីនូវការសន្យាដោយ សម្រេច​ការចរ​ចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយនិងទូលំ ទូលាយរវាងវៀតណាម​និង​ប្លុក​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ (EFTA) យ៉ាងឆាប់ៗផងដែរ។ 

​នា​យករដ្ឋមន្រ្តីទាំង​ពីររូបបាន​លើកទឹកចិត្ត​សហគមន៍​ធុរជន នៃ​ប្រទេសទាំងពីរ​ជំរុញនិង​ពង្រីកកិច្ច​សហប្រ​តិបតិ្ត​ការ​​វិនិយោ​គ​អាជីវកម្ម ជាពិសេសគឺលើវិស័យ អាទិភាពនានាដូចជាសេដ្ឋកិច្ចសមុទ្រ ថាមពល​បៃតង​និង​កកើត​ឡើងវិញ បច្ចេក វិទ្យាព័ត៌មាននិងទំនិញប្រើប្រាស់។​

ភាគីទាំង​ពីរបានវាយតម្លៃខ្ព​ស់ចំពោះយន្តការ​សន្ទនាអំពីសិទ្ធិ​មនុស្សប្រកប​ដោយលក្ខណៈស្ថាបនារ​វាងវៀតណា​​មនិ​​ងន័រវេស ព្រមទាំងឯកភាពលើសារ សំខាន់នៃនីតិបញ្ញត្តិ សិទ្ធិមនុស្ស ក៏ដូច​ជាសា​រសំ​ខាន់​នៃកា​រអនុ​វត្តសេ​ចក្ដីថ្លែង​ ការណ៍ស្ដីពី​គោលការណ៍​ជាសារវ័ន្តនានា​និង​បណ្ដាសិទ្ធិ​នៅកន្លែង​ធ្វើការរបស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ផងដែរ។
 
ភាគីទាំង​ពីរបានឯកភាពបន្តរក្សាជំនួបប្រាស្រ័យនិងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ហើយបន្ត​ដំណើរការពិគ្រោះយោបល់ផ្នែកនយោ បាយជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេស ក៏ដូចជាយន្ត​ការ​សន្ទនា​ទ្វេភាគី ផ្សេងៗទៀតស្ដីពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ភាគីទាំងពីរ បានសង្កត់​ធ្ងន់​លើកា​រសន្យារួមនៃប្រទេសទាំងពីរចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរបៀបវារៈឆ្នាំ២០៣០របស់​អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍដោយចីរភាព។
 
ភាគីទាំងពីរ​បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេស​គឺនៅក្នុង​ក្របខ័​ណ្ឌអង្គការសហប្រជាជាតិ ទំនាក់ទំ​នងភាព ជាដៃគូសន្ទនា​រវាងអាស៊ាន​និងន័រ​វេស​និង​វេទិកាស​ហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (A​SEM)។ ភាគីទាំង​ពីរគាំ​ទ្រចំពោះកា​រខិតខំប្រឹង​ប្រែងសំ​ដៅជំ​រុញ​សន្តិភាព​ ស្ថិរ ភាព កិច្ចសហប្រតិបតិ្តការនិងមិត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍។ ភាគីទាំងពីរបាន អះអាង​សារជា​ថ្មីនូ​វសារសំខាន់នៃការធានាសេរីភាព​ បណ្ដាសិទ្ធិនិងកាតព្វកិច្ច ​តាមការកំណត់​នៃអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLO​S)​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ