27/02/2019 10:17 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមរវាងវៀតណាមនិងកម្ពុជា


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ TTXVN) 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជា ណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកុម្ភៈ របស់​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នា​២០១៩ ភាគី​ទាំង​ពីរ​បាន​ចេញសេចក្ដីថ្លែង ការណ៍រួម១០ខ សំ​ដៅអះអាងលើការជំរុញទំនាក់​ទំនង​សហប្រតិ បតិ្តការ​ទ្វេភាគី រវាង​វៀត​ណាម​ និង កម្ពុជា។

សេចក្ដីថ្លែ​ងការណ៍រួមនេះ បានស​ង្កត់ ​ធ្ងន់ថា ភាគីទាំងពីរ​សម្ដែងនូវ​ក្ដីសោមនស្ស​រីករាយ​ចំពោះការ​អភិវឌ្ឍ​ដ៏ល្អ​ប្រសើរ​ នៃទំនាក់ទំនងមិត្តភាពនិ​ងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុ​ងជ្រោយ រ​វា​ងវៀត​​ណាម និង​កម្ពុជានា​ពេលកន្លង​ទៅ ដែល​បានរួមចំណែកធានាសន្តិភាព ​ស្ថិរភាព និង​នាំ មកនូវ​ផលប្រយោជន៍​ជាក់ស្ដែង​សម្រាប់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ។​

​ភាគី​ទាំងពីរបានឯកភាពគ្នាចាត់ទុកថា ការការពារ ថែរក្សា និងអភិវឌ្ឍ ទំនាក់​ទំនង​ជាអ្នក​ជិត​ខាង​ល្អប្រសើរ​ ចំណងមិត្តភាពប្រពៃណី កិ​ច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុ​ងជ្រោ​យ ស្ថិរភាព​យូរអង្វែង​ដោយឈ​រលើ​គោល​​ការណ៍​ ដែលបានឯក ភាពគ្នាក្នុងសេចក្ដីថ្លែងកា​រណ៍រួម រវាងវៀត​ណាម និង កម្ពុជាលើក​មុនៗ គឺការ​ ទ​ទួល​ខុសត្រូវរួមរបស់ប្រទេសទាំងពីរនិងប្រជា​ជន នៃប្រទេសទាំងពីរ ដើម្បីការ​ អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​​អនា​គតដ៏ភ្លឺស្វាងនៃប្រទេសទាំងពី​រ ក៏ដូចជារួម ចំណែក​ទៅក្នុង​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិ​ការនិ​ង​​ការអភិវឌ្ឍនៅតំបន់ និងលើ​ពិភពលោក ផងដែ​រ។​ ​

   ​ភាគី​ទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយអោយកាន់តែស៊ីជំរៅ លើក​កំពស់​ប្រសិទ្ធភាព​នៃយន្តកា​រសហប្រតិបតិ្តការរវាងប្រទេស​ ទាំងពីរ ពង្រីកកិច្ចសហប្រតិ​បត្តិការ និង​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅម​ក រវាង ក្រសួង ស្ថាប័នថ្នាក់មជ្ឈឹមនិងអាជ្ញាធរមូលដ្ឋាននៃ​ប្រទេសទាំងពីរ ជំរុញការ ឃោសនា​ការអប់រំ​អំពីទំនាក់ទំនងមិត្តភាពសាមគ្គីភាព រវាងវៀ​តណាមនិងកម្ពុជាសម្រាប់ប្រជា​ជន ជាពិសេស​គឺយុវជន​ជំនាន់​ក្រោយ​នៃប្រទេសទាំងពីរ។​

​ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពនៃកិច្ច សហ​ប្រតិបតិ្តការលើ​វិស័យ​សេដ្ឋ​កិច្ច​ វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកទេស ដោយឈ​រ​លើឧត្តភា​ពនិ​ងស​ក្ដានុភាព​នៃ​ប្រទេស​នីមួយ​ៗ ខិ​តខំប្រឹង ប្រែងដម្លើងទំហំពាណិជ្ជកម្មទ្វេភាគីឡើ​ងដល់ទៅ ៥ពាន់ លានដុ​ល្លាអា​មេរិក ក្រោយ​ពី​សម្រេច​បាន​ចំនួន៤,៧ពាន់លានដុល្លានា​ឆ្នាំ២០១៨។​

​​ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់និងឯកភាពពង្រីកកិច្ចសហប្រតិ បតិ្តការលើវិស័យការពារជាតិ សន្តិ​សុខ​ ដោយឈរលើគោលការ​ណ៍មិនអនុញ្ញាត​ អោយក​ម្លាំង​នយោបាយ​ឬកម្លាំង​យោធាណា​មួយ​ប្រើប្រាស់​ដែនដី​របស់​ប្រទេស​ ខ្លួន ដើម្បីគំរាមកំហែងដល់សន្តិ​សុខជាតិនៃប្រទេសមួយទៀត ហើ​យដោះ​ស្រាយ បញ្ហានានា​ដែល​កើតមាន​រវាងប្រទេសទាំងពីរដោយសន្តិវិ​ធី។

​ភាគីវៀតណាមបានសម្ដែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែល​បាន​គាំទ្រនិង​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​រើស​អើងចំពោះប្រជាជន ដែលមានដើម ​កំណើតវៀតណាមនៅកម្ពុជា។​ 

​​ភាគីទាំងពីរ​បានអះអាងនូ​វការ​គោរ​ព​និងអនុវត្តយ៉ាងពេញលេញនូវ​សន្ធិ សញ្ញាស្ដីពី​ការកំណត់​ព្រំដែននិង​កិច្ច​ព្រម​​ព្រៀង​ពាក់​ព័ន្ធដល់​ព្រំដែន​​ដែល​ត្រូវបាន ទទួលយកនិងចុះហត្ថលេ​​ខារវាងប្រទេសទាំ​ងពីរ ​ព្រម​ទាំង​វាយត​ម្លៃ​​ខ្ពស់​ចំពោះ ការខិត​ខំប្រឹង​ប្រែងរ​បស់គណៈកម្មការចម្រុះកិច្ចការ​ព្រំដែនគោកដែលសម្រេច បាន​សមិទ្ធផល​ចំនួន​៨៥% នៃការ​ងារ​ខណ្ឌ​សី​មា ​បោះបង្គោលព្រំដែន​គោក​។

​ភាគីទាំងពីរបានឯកភាពគ្នា​ចែករំលែកព័ត៌មានយ៉ាងទៀងទាត់ និងសហកា​រយ៉ាងជិត​ស្និទ្ធ ប្រកប​ដោយ​ប្រសិទ្ធភាព​ គាំទ្រគ្នាទៅវិញទៅមកក្នុ​ងបញ្ហាអន្តរជាតិ និ​ងតំ​បន់ ជាពិសេស​គឺក្នុង​ក្រប​ខ័ណ្ឌកិច្ច​សហប្រតិ​បតិ្តការ​អាស៊ាន អង្គការសហ ប្រជាជាតិ និងយន្តការសហប្រតិប​តិ្តការផ្សេងៗទៀតនៅអនុតំ​បន់ទន្លេមេ​គង្គ ផង​ដែរ​។

ភាគី​ទាំងពីរបន្តសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិ សុខ សុវត្ថិភាព​នាវាចរណ៍និង​អាកាសចរណ៍នៅ​សមុទ្រខាង​កើត។ ក្នុងសេចក្ដីថ្លែងការណ៍រួមនេះដែរ ភាគីទាំងពីរបានកត់សម្គាល់នូវការចុះ ហត្ថលេខា​លើឯកសារ​សហប្រតិបតិ្តការ​ទ្វេភាគីចំ​នួន៥ក្នុងឱកាសដំណើរទស្សន​កិច្ចលើកនេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ