03/11/2019 13:08 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រនៅរុស្ស៊ីស្តីពីជម្លោះនៅសមុទ្រខាងកើត និងដំណោះស្រាយ


 សិក្ខាសាលាវិទ្យាសាស្ត្រនៅរុស្ស៊ីស្តីពីជម្លោះនៅសមុទ្រខាងកើត និងដំណោះស្រាយ 
 

អ្នក​ជំនាញរុស្ស៊ីរូបនេះបានវិភាគថា សកម្ម ភាពទាំងនេះ គឺដើរផ្ទុយ​នឹង​ច្បាប់​អន្តរជា​តិ​អនុសញ្ញា​អង្គកា​រ​សហ​ប្រជា​ជាតិ​ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។
 
សិក្ខាសាលា​វិទ្យាសាស្ត្រដោយប្រធានបទ“ ច្បាប់អន្តរជាតិ យុត្តិធម៌ជាតិ និងអន្តរជាតិ អធិបតេយ្យភាពជាតិ រវាង​ប្រទេស​នានានៅសមុទ្រខាងកើត” បានប្រព្រឹត្តទៅនាថ្ងៃទី ១ ខែវិច្ឆិកានៅសាកលវិទ្យាល័យ យុត្តិធម៌ជាតិ (បណ្ឌិត្យ​សភាយុត្តិធម៌) ចំណុះតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី។ នេះជាលើកដំបូងហើយ ដែលប្រធាន​បទ​សមុទ្រ​ខាង​កើត​ត្រូវ​បានដាក់បញ្ចូលក្នុងកម្មវិធីនៃសន្និសីទសម្រាប់និស្សិត - អ្នកវិទ្យាសាស្ត្រវ័យក្មេង​នៃផ្នែក​ច្បាប់​រុស្ស៊ី​។​
 
លោក​បណ្ឌិត Grigory Lokshin ដែល​ជាអ្នក​ជំនាញ​ឈាន​មុខ​គេនៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វៀត​ណាម​និង​អាស៊ាននៃវិទ្យាស្ថានចុងបូ​ព៌ា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានបង្ហាញ​ខ្សែភាពយន្ត​ខ្លីអំពី​សកម្មភាព​ខុសច្បាប់​របស់ចិន​នៅសមុទ្រខាងកើត។  អ្នកជំនាញរុស្ស៊ីរូបនេះបានវិភាគថា​ សកម្មភាពទាំងនេះ គឺដើរ​ផ្ទុយ​នឹ​​ងច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ លោក Grigory Lokshin ក៏​បាន​បង្ហាញការវិវឌ្ឍន៍នាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ដោយអះអាងថា ចិនបាន​រំលោភ​បំពាន​លើ​អធិបតេយ្យ​ភាព បូរណភាពទឹកដី និងយុត្តាធិការរបស់វៀតណាម នៅពេលបញ្ជូននាវាស្រាវជ្រាវ Haiyang 8 ចូលមក​តំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងខ្ពង់​រាប​បាតសុទ្រ​របស់​វៀត​ណាម​ទាំង​ស្រុង​ ដែលសមស្របនឹងនឹង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់​សមុទ្រឆ្នាំ ១៩៨​២ ។លោក ​Grigory Lokshin បានអះអាងថា ចិនគ្មាន​មូលដ្ឋាន​ច្បាប់អន្តរជាតិណាមួយ ដើម្បី​ធ្វើការទាម​ទាចំពោះតំបន់​នេះឡើយ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ