• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងទ្វេភាគី

នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ សង្គម នៅទីក្រុងញូវដែលីនោះ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាមរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំ នៅឥណ្ឌា បានរៀបចំសិក្ខាសាលា​អ្នកប្រាជ្ញវ័យក្មេង។

អង្គប្រជុំចូលរួមសិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨

អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានរបស់បណ្ឌិត Ash Narain Roy នាយកវិទ្យាស្ថានវិទ្យាសាស្ត្រ សង្គមសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ Darvesh Gopal នៅសាកលវិទ្យាល័យជាតិ Indira Gandhi និងអនុប្រធានបេសកកម្មលោក Nguyen Le Thanh រួមទាំងអ្នកប្រាជ្ញវ័យក្មេងជាច្រើននាក់មកពីវៀតណាមនិងឥណ្ឌា។

អញ្ជើញថ្លែងមតិនៅទីនេះ បណ្ឌិត Ash Narain Roy បាមសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសិក្សាស្រាវជ្រាវនិងតួនាទីរបស់អ្នកប្រាជ្ញវ័យក្មេង ព្រមទាំងផ្តល់ដំបូន្មានដល់អ្នកប្រាជ្ញវ័យក្មេងអំពីរវិធីសាស្ត្រស្រាវជ្រាវ។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Darvesh Gopal បាននិយាយអំពីទំនាក់ទំនងវប្បធម៌និងប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរនិងមនោសញ្ចេតនារបស់ប្រជាជនឥណ្ឌាសលៃទុក​ជូនជូនប្រជាជនវៀតណាម។

រីឯខ្លួនវិញ អនុប្រធានបេសកកម្មលោក Nguyen Le Thanh បានផ្ដោតទៅលើទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវៀតណាមនិងឥណ្ឌា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះអ្នកប្រាជ្ញវ័យក្មេងក្នុងការរួមវិភាគទានពូនជ្រំទំ​នាក់​ទំនងរវាងប្រទេសទាំងពីរផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

៤៧ ឆ្នាំនៃថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា៖ សច្ចភាពនិងជំនឿជឿទុកចិត្ត

៤៧ ឆ្នាំនៃថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា៖ សច្ចភាពនិងជំនឿជឿទុកចិត្ត

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺជាថ្ងៃខួបគម្រប់លើកទី៤៧ នៃជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។កាលពី៤៧ ឆ្នាំមុន ថ្ងៃនេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាបានរំដោះឱ្យរួចចាកចេញផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុល ពត ក៏ប៉ុន្តែស្លាកស្នាមដែលបានបន្សល់ទុកនឹងមិនអាចជាសះស្បើយបានឡើយ។ ភាពឈឺចាប់នៅតែមកលងបន្លាចរាល់ពេលដែលទំព័រសោកនាដកម្មដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរម្លឹកឡើងវិញម្តងៗ។

Top