01/03/2019 09:58 GMT+7 Email Print Like 0

សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ

បន្ទាប់ជាង២០ឆ្នាំ តាមរៀនក្បាច់គុនបុរាណវៀតណាម សព្វថ្ងៃគូ្រគុនជនជាតិបារាំង  បាន​ក្លាយជា​អ្នក​មគ្គុទេសន៍​ដឹកនាំបក្សគុនតេវឡុង (Tieu Long) បើកពង្រីកបានសាលាគុនចំនួន៥កន្លែង នៅទូទាំង​ប្រទេសបារាំង ហើយទាក់ទាញសិស្សគណអញ្ជើញមកហាត់រៀនជាង៤០០នាក់។

និយា​យ​អំពី ឧបនិស្ស័យជាមួយ​​​នឹង​ក្បាច់​គុន​បុរាណ​វៀតណាម​ គ្រូគុន  Stephane Lesoil ឱ្យ​ដឹង​ថា​ បង​ចូល​ចិត្ត​រៀនក្បាច់​​គុន ម្លោះ​ហើយ​​កាល​នៅវ័យ​កុមារ​​បាន​ទៅ​រៀន​ក្បាច់​គុន​​ការ៉ាតេ​ និង យូ​ដូ។ រហូត​ដល់​ពេល​ចេញទៅ​​ធ្វើ​ការ​ បងបាន​ស្គាល់​​គ្រូគុន​ឈ្មោះ​មី (Mi) ជា​ជនជាតិ​វៀតណាម​ ធ្វើ​រួម​ក្រុមហ៊ុន​ ឃើញ​គ្រូគុនម្នាក់​​នេះ ​បញ្ចេញ​​ក្បាច់​គុន​បុរាណ​​ដ៏​​ទន់​ភ្លន់​​ស្ទាត់​ជំនាញ​ ជក់​ចិត្ត​ និង​ សែន​មាន​ប្រសិទ្ធភាព​ បាន​ធ្វើ​ឱ្យ​ Stephane Lesoil ចូល​ចិត្ត​ ហើយ​សុំ​រៀនក្បាច់​​គុន​ពី​អ្នក​រួមការងារ​​របស់​ខ្លួន​។​

សាលា​គុន​តេវ​ឡុង​​ (Tieu Long) ដឹក​នាំដោយ​គ្រូគុន​មី​ (Mi) បង្កើត​នៅ​បារាំង​នា​ទស្សវត្សរ៍​ទី​៨០ នៃ​សតវត្សរ៍​មុន​ ជាមួយ​គោល​បំណង​រក្សា​ និង ឧទ្ទេសនាម​​ដល់​មិត្ត​ភក្តិ​អន្តរជាតិ​​ដឹង​ស្គាល់​​ក្បាច់​គុន ​របស់​ជនជាតិ​វៀតណាម​។ បន្ទាប់​ពី​លោក​គ្រួ​ចែក​ឋាន​ លោកជំនួស​គ្រួ​បន្តវេន​​ពង្រីក​ និង បើក​ទូលាយ​ទ្វារ​ទទួល​មនុស្ស​ទាំង​អស់​គ្នា​ ដែល​ចូល​ចិត្ត​ស្រឡាញ់​ក្បាច់​គុន​បុរាណ​អញ្ជើញ​មក​ហាត់​រៀន​។ បច្ចុប្បន្ន​ សាលាគុន​​តេវ​ឡុង​ (Tieu Long) មាន​សិស្សគណ​ជាង​៤០០​នាក់ ជា​ជនជាតិ​បារាំង​ ជនជាតិ​វៀតណាម​ ដែល​កំពុង​រស់​នៅ​បារាំង​ តាម​រៀន​​​នៅ​សាលា​គុន​ទាំង៥​ បាន​បើក​ទូទាំង​ប្រទេស​បារាំង​។ ក្រៅ​ពី​នោះ​ គ្រូគុន​ជនជាតិ​បារាំង​ បាន​អញ្ជើញ​មក​ប្រទេស​វៀតណាមជា​​ច្រើ​ន​លើក​ច្រើន​សា​ ដើម្បី​ក្រេប​យក​ខ្លឹមសារ​ និង ហាត់​រៀន​បន្ថែម​អំ​ពី​គ្រូគុន​នៅ​ទីក្រុង​ហូជីមិញ​ ដើម្បី​បំពេញ​បន្ថែម និង​ សុក្រិត​​ជាង​ សម្រាប់​បក្ស​គុន​របស់​ខ្លួន​។​

    

 លោក Stephane Lesoil ប្រធានបក្ស​គុន នៃសាលាគុន​​តេវ​ឡុង​ (Tieu Long) សព្វថ្ងៃ​។ រូបថត៖ សើន​ងៀ​


 បក្សគុន​តេវ​ឡុង​ (Tieu Long) ក្បាច់​គុន​បុរាណ​វៀតណាម​ កំពុង​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​បារាំង​ ទាក់​ទាញ​សិស្ស​គណ​គ្រប់​យុវវ័យ​។​ រូបថត៖ ឯកសារ​



 សិស្ស​គុណ​សាលាគុន​​តេវ​ឡុង (Tieu Long) ​ហាត់​រៀន​នៅ​ខណ្ឌ​៩ ទីក្រុង​ហូជីមិញ​។ រូបថត៖ សើន​ងៀ​


 សិស្ស​សាលាគុន​​តេវ​ឡុង (Tieu Long) ប្រើ​ប្រាស់​សម្លៀក​បំពាក់​តាម​ការ​កំណត់​នៃ​សហ​សម្ពន្ធ​ក្បាច់​គុន​បុរាណ​វៀតណាម​។ រូបថត៖ សើន​ងៀ


 គ្រូ​គុន​ Stephane Lesoil ណែនាំ​ស្នៀត​ខ្ទាស់​ដៃ​ចំពោះ​​ដៃ​គូ​។ រូបថត៖ សើន​ងៀ​


 គ្រូ​គុន​ Stephane Lesoil ចូល​ចិត្ត​ក្បាច់​គុន​បុរាណ​វៀតណាម​ តែង​ណែនាំ​សិស្សគុណ​ដោយ​អស់ពីចិត្ត​។ រូបថត៖ សើន​ងៀ


 សិស្ស​គុណ​សកម្ម​ហាត់​ នូវ​ក្បាច់​តទល់​។​ រូបថត៖ សើន​ងៀ


 ស្នៀត​ខ្លាំង​ពូកែ​របស់សាលាគុន​​តេវ​ឡុង (Tieu Long) នៅ​មាន​ក្បាច់​ប្រើអាវុធ​គ្រប់​បែប​ គ្រប់​ប្រភេទ​ដូចជា​៖ កាំបិត​ធំ ដាវ​ កាំបិត​ស្នៀត​ ផ្លិត​ ដំបង​ជាដើម​។​រូបថត៖ សើន​ងៀ


 សិស្សគុណ​សាលា​គុន​តេ​វឡុង (Tieu Long) ​​​ហាត់​បែប​ជា​ដៃ​គូ​នូវ​ក្បាច់​ផ្លិត​ ក្នុង​សាលា​គុន​នៅបារាំង​។ រូបថត៖ ឯកសារ​


 សព្វ​ថ្ងៃ​ សាលា​គុន​តេវ​ឡុង​ (Tieu Long) ទាក់ទាញ​សិស្ស​គណ​​ជាង​១០០នាក់​ អញ្ជើញ​មក​តាម​រៀន​ក្បាច់គុន បើក​ពង្រីក​បាន​សាលា​គុនចំនួន​៥​ ​នៅ​ទូទាំង​ប្រទេស​បារាំង​។​ រូបថត៖ ​ឯកសារ


 ហាត់​ក្បាច់ក្រញាំ​។ ​រូបថត៖ សើន​ងៀ


 នារី​គ្រូគុន ​ ង្វៀន​ម៉ាយ​ទ្រិញ​ (Nguyen Mai Trinh)​ (​កាន់​គូ​កាំ​បិត​​​ខ្លី​) ជា​ប្រពន្ធ​របស់​គ្រូ​គុន​​ Stephane Lesoil ជា​កីឡាករ​ នៃសហ​​សម្ពន្ធ​ក្បាច់​គុន​បុរាណ​ទីក្រុង​ហូជីមិញ​ ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ ជាមួយនឹង​ក្បាច់​គុន​ចំណាប់​អារម្មណ៍​ខ្លាំង​។ ​រូបថត៖ សើន​ងៀ


 នារី​គ្រូគុន​ Janny មាន​១៦​ឆ្នាំ​ តាម​រៀន​ក្បាច់​គុន​តេវ​ឡុង​ (Tieu Long) អ្នកនាង​បញ្ចេញ​​ក្បាច់​ផ្លិត​​ជំនាញ​របស់​ខ្លួន​។​ រូបថត៖ សើន​ងៀ

 

 សាលា​គុនតេវ​ឡុង​ (Tieu Long) ក៏​ណែនាំ​សិស្សគុណ​ហាត់​ផ្អែក​ទៅ​លើ​ក្បាច់​គុន​ដែល​បាន​កំណត់ ​របស់​សហ​សម្ពន្ធ​ក្បាច់​គុន​បុរាណ​វៀតណាម​ ប៉ុន្តែ​បក្សគុន​នៅ​មាន​ក្បាច់​កែ​ប្រែ​បំបែក​​ ដើម្បី​សមស្រប​នឹង​រាង​កាយ​ និង កម្ពស់មាឌ​​ធំ​នៃ​មនុស្ស​​លោក​ខាង​លិច។​

គ្រូ​គុន​ Stephane Lesoil វិភាគ​នូវ​មេក្បាច់​ដំបូង​នៃ​សាលា​គុន​តេវ​ឡុង​​ (Tieu Long) តែង​តែហាត់​​​​បំប៉ន​សុខ​ភាព ​កម្លាំង​មាំ​មួន​ កម្លាំង​ទ្រាំ​។​ ប្រសិន​បើ​ ក្បាច់​គុន​បុរាណ​ជនជាតិ​វៀតណា​មហាត់ មាន​លក្ខ​​​​ណៈ​ទន់​ភ្លន់​ ​​ល្វាស​​​ល្វន់​​​ រីឯ​ជនជាតិ​​បារាំង​នឹង​ហាត់​ជាមួយ​ល្បឿន​លឿន​ជាង​ ឆ្ពោះទៅ​រក​ការវាយ​ចំមុខ​។​ បក្ស​គុន​ក៏​យក​ចិត្ត​ទុក​ដាក់​ហាត់​ក្បាច់​តួ​ខ្លួន​​ ក្បាច់​​រង ក្បាច់​ក្រញាំ​ ក្បាច់​ជើង បង្តើត​​ជំហរ​រឹង​មាំ​ រហ័ស​នៅ​ក្នុង​មេក្បាច់​តទល់​ជា​​ច្រើន​។ សិស្ស​គុណ​បារាំង​តាមរៀន​សាលា​តេវ​ឡុង​ តែង​លាយ​ចម្រុះ​រវាង​លក្ខណៈ​ទន់​ភ្នន់​ រហ័ស​ បំបែក​ស្នៀត​ នៃ​ក្បាច់​គុន​បុរាណ​វៀតណាម ​មាន​ភាពរឹង​មាំ​ដូច​នាគ​​​ជាមួយនឹង​ស្នៀត​វាយ​ប្រហារ​ខ្លាំង​ពូកែ​ ហ្មឹងម៉ាត់ នាំ​មក​ប្រសិទ្ធភាព​ខ្ពស់​។​

ទន្ទឹម​នោះ សាលា​គុន​តេវ​ឡុង (Tieu Long) មាន​អាវុធ​ពិសេស​ ក្លាយ​ជា​ក្បាច់​គុន​ពិសេស​ដោយ​ឡែក​របស់​បក្ស​គុន​ អាច​និយាយ​ដល់​ដូចជា៖ ក្បាច់​គុន​ផ្លិត ​កាំបិត​ស្នៀត​  ដំបង គូកាំបិត​ខ្លី​​ ​ជាដើម​។​

សិស្សគុណ Janny Perigois ​ស្ត្រី​ជនជាតិ​បារាំង​ តាម​រៀន​បក្សគុន​តេវ​ឡុង​ (Tieu Long) បាន​១៦ឆ្នាំ ​មាន​ចំណាប់​អារម្មណ៍ថា​៖ “​រៀន​គុន​ជួយ​ឱ្យ​​ខ្ញុំ​មាន​សុខ​ភាព​ល្អ  ស្មារតី​ល្អ និង គ្រប់​គ្រង​បាន​អវិយវៈ​​សកម្មភាព​របស់​ខ្លួន ក្រៅពី​នោះ​ តាម​រយៈ​ការ​ហាត់​រៀន​ក្បាច់​គុន​បុរាណ​ នៅទាំង​ជួយ​ខ្ញុំ​​ស្វែង​យល់​បន្ថែម​អំពី​វប្បធម៌​​វៀត​ណាម​ ពី​នោះ​កាន់​តែ​ស្រឡាញ់​ទឹក​ដី​ ប្រជាជន​វៀតណាម​។”​

សិស្សគុណ​របស់​សាលា​គុន​តេវ​ឡុង (Tieu Long) សកម្ម​​ចូល​រួម​សកម្មភាព​ប្រឡង​ បញ្ចេញ​​ក្បាច់​គុន​ សម្តែង​ម៉ុង​សាយ​ ក្នុង​ថ្ងៃបុណ្យ​ទាន​ ពិធី​បើក​មហា​សន្និបាត​​​​ក្បាច់​គុន​ ឬ​សម្តែង​នា​​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម​ បាន​​រៀប​ចំនៅ​ប្រទេស​បារាំង​។​

 

      

 សិស្ស​គណ​​​សាលា​គុន​តេវ​ឡុង​ (Tieu Long) នៅ​ប្រទេស​បារាំង​ សកម្ម​​ចូល​រួម​សកម្មភាព​​សម្តែង​​ក្បាច់​គុន​ ម៉ុង​សាយ ចូល​រួម​ការ​ប្រឡ​ង​​ដែល​បាន​​បារាំង​រៀបចំឡើង​។​ រូបថត៖ ឯកសារ​


បក្សគុន​សាលា​គុន​តេ​វ​ឡុង​ (Tieu Long) អញ្ជើញ​មក​វៀតណា​ម ចូល​រួម​មហោ​ស្រព​​​អន្តរជាតិ​ក្បាច់​គុន​បុរាណ​ទីក្រុង​ហូជីមិញ​ បើ​ទូលាយ​​លើក​ទី​៥​នា​​ខែកក្កដា ​ឆ្នាំ​២០១៨​។ រូបថត៖ សើន​ងៀ


 សិស្សគុណ​នៃសាលាគុនតេវ​ឡុ​ង (Tieu Long) ​បាន​ទទួល​បាន​រង្វាន់​ខ្ពស់​នៅ​​មហោស្រព​អន្តរជាតិ​ក្បាច់​​គុន​បុរាណ​ទីក្រុង​ហូជីមិញ​ បើកទូលាយ​លើកទី​៥ ឆ្នាំ២០១៨ កន្លែង​ហើយ​។​ រូបថត៖ សើន​ងៀ​


 សិស្ស​គុណ​នៃ​សាលា​តេវ​ឡុង (Tieu Long) ​​ថតរូប​អនុស្សាវរីយ៍​ នឹង​សិស្សគុណ​​ក្បាច់​គុន​បុរាណ​​នៅ​ទីក្រុង​ហូជីមិញ​។ រូបថត៖ សើ​នងៀ​

 

 ប៉ុន្មាន​ឆ្នាំ​ថ្មី​នេះ គ្រូគុន​​ Stephane Lesoil តែង​ណែនាំ​សិស្ស​គុណ​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​វៀតណាម​ ចូល​រួម​សកម្មភាព​ប្រឡង​ប្រណាំង​ សម្តែង​នៅ​លើ​ដែនដីកំណើត​​​​នៃក្បាច់​គុន​បុរាណ​។ ក្នុង​ឆ្នាំ​២០១៨ ក្រុម​សាលាគុន​តេវ​ឡុង (Tieu Long) ​​ចូ​ល​រួមមហោស្រព​​អន្តរជាតិ​​ទីក្រុង​ហូជីមិញ ​បើកទូលាយ​លើកទី​៥ ឆ្នាំ​២០១៨ នៅទីក្រុង​ហូជីមិញ​​ ទទួល​បាន​លំដាប់ថ្នាក់​ខ្ពស់​៕ 
 

អត្ថបទ៖ សើន​ងៀ   រូបថត៖ សើន​ងៀ និង​ ឯកសារ​     

បណ្តាអត្ថបទបានផ្សាយ