25/04/2019 10:32 GMT+7 Email Print Like 0

សារអបអរសាទរមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ​ដែលបាន​ប្រារព្ធឡើង​នៅប្រទេសវៀតណាម​


 ប្រតិភូអនុវត្តពិធីការព្រលេងព្រាបដើម្បីឧទ្ទិសកុសលនាំមកនូវសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូលនៅក្នុងពិធីបុណ្យវិសាខបូជា (រូបថតៈ dangcongsan.vn)
 

 ក្នុងឱកាស​មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ (Vesak) ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀត​ណាម​នោះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានផ្ញើសារ​អប​អរសាទរ​ផងដែរ។
 
នៅក្នុងសារ​នេះ លោក Tran Thanh Man បានបញ្ជាក់ថា Vesak ជាឱកាស​និង​ជា​ស្ពាន​ដើម្បី​ជួយ​ដល់​មនុស្ស​គ្រប់​ៗ​គ្នា ឱ្យយល់ពីតម្លៃល្អរបស់ព្រះពុទ្ធសាសនា។ នៅក្នុងបរិបទបច្ចុប្បន្ននេះ ការអនុវត្ត​ព្រះធម៌​របស់ពុទ្ធ​សាស​នាគឺជា​វិធីមួយ​ដែលជួយសង្គម ដោះស្រាយរាល់បញ្ហា ដែលរួមចំណែកបង្កើននូវតម្លៃដ៏អស្ចារ្យរបស់មនុស្សជាតិ ដើម្បីពិភព លោក​ដែលមានការសុខដុមរមនា សន្តិភាពនិងវឌ្ឍនភាព។
 
លោកប្រធានគណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាម  Tran Thanh Man បានជូនពរឲ្យ​មហាពិធី​បុណ្យវិសាខ​បូជាលើក​នេះទទួ​លបានជោគជ័យ ហើយសង្ឃឹមថា តម្លៃ​ដ៏ល្អនៅក្នុងព្រះធម៌​របស់ព្រះពុទ្ធ​នឹង​ត្រូវ​បាន​ថែរ​ក្សានិង​បន្ត​រីកសាយភាយនៅក្នុងជីវ ភាពប្រចាំថ្ងៃ តាមរយៈទម្រង់ផ្សេងៗ យ៉ាងរស់រវើក ដោយបង្ហាញពី​ស្មារតីនៃ​មហាពិធី​បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ​២០១៩នេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ