• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារលិខិត​​របស់ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)៖ “វៀតណាមជាដៃគូទំនុកចិត្ត ដើម្បីសន្តិភាពចីរភាព”

 សារដំណឹង​របស់ លោក​អគ្គលេខាធិការ​ ប្រធាន​រដ្ឋ​ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​៖ “វៀតណាម​​ជាដៃគូ​ទំនុក​ចិត្ត​ ដើម្បី​សន្តិភាព​ចីរភាព​”

នា​ឱកាស​វៀតណាម​បាន​ជ្រើស​​ជា​សមាជិក​មិន​​អចិន្រ្តៃយ៍​​​ នៃ​ក្រុម​​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហ​ប្រជា​ជាតិ​អាណាត្តិ​ ២០២០ - ​២០២១ លោក​អគ្គ​លេខា​ធិការ​ ប្រធាន​រដ្ឋ​​​ ង្វៀន​​ ភូត្រុង (Nguyen Phu Trong) ​មាន​​សារ​​ដំណឹង​ “វៀត​ណាម​​ជា​​ដៃគូ​ទំនុក​ចិត្ត​ ដើម្បី​សន្តិភាព​ចីរភាព​​”​

ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម គោរព​លើក​យក​សារ​ដំណឹង​​​ទាំង​​ស្រុង​​ដូចខាង​ក្រោម​​

វៀតណាម​​ជាដៃ​គូ​ទំនុក​ចិត្ត​ ដើម្បី​សន្តិភាព​ចីរភាព​

ថ្ងៃទី​៧ ខែ​​មិថុនា​ ឆ្នាំ​២០១៩ នៅ​សម័យ​ប្រជុំ​ពេញអង្គ​នៃ​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​​ វៀតណាម​បាន​ជ្រើសជា​សមាជិក​មិនអចិន្រ្តៃ​យ៍​​ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​​អាណាត្តិ​ ២០២០ - ២០២១​។ ជា​បឋម​ តាងនាម​​បក្ស​ រដ្ឋ​ និង ប្រជាជន​វៀតណាម​ ខ្ញុំ​សូម​ផ្ញើ​ពាក្យ​អរគុណ​ដោយ​សុទ្ធចិត្ត​ ដ៏​ជ្រៀវ​ជ្រៅ​បំផុត​ ដល់​ប្រទេស​នានា​​ជា​សមាជិកនៃ​​​អង្គការ​សហប្រជាជាតិ​ បាន​គាំទ្រ​ ទុកចិត្ត​ ជ្រើសយក​វៀតណាម ​លើកទីពីរ​កាន់យកបន្ទុក​​ធ្ងន់នេះ។ នេះ​ជា​ការ​កត់​សម្គាល់​ដ៏សំខាន់​ និង វាយ​តម្លៃ​ខ្ពស់​នៃ​​សហគមន៍​អន្តរជាតិ ​ចំពោះ​តួនា​ទី​ រួម​ចំណែក​​សក្តិសម​​របស់វៀតណាម​ លើ​ការងារ​អន្តរជាតិ​ និង តំបន់។ បង្ហាញ​គោល​ជំហរ​ ទំនុកចិត្ត​កាន់​តែ​ខ្ពស់ ​របស់​វៀតណាម​លើ​ឆាក​អន្តរជាតិ​។​

វៀតណាម​ក្លាយ​ជា​សមាជិក​មិនអចិន្រ្តៃយ៍នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ​ ជា​កិត្តិយស​មួយ​ដ៏​ធំធេង​ បញ្ជាក់​មាគ៌ា​ការទូត​ត្រឹម​ត្រូវ​របស់​បក្ស និងរដ្ឋ​វៀតណាម​​ ទន្ទឹម​នោះក៏ជា​ភារកិច្ច​ដ៏​ធ្ងន់​ ទាម​ទារ​យើង​ត្រូ​វ​ខិតខំ​អស់ពីចិត្ត​ ដើម្បី​ធ្វើ​សម្រេច​បន្ទុកធ្ងន់​​ ដែល​​សហគមន៍​អន្តរជាតិ​​ប្រគល់​​ជូន​​។ វៀតណាម​បាន​ និង បន្ត​អនុវត្ត​​ឯក​មាគ៌ា​ការបរទេស​​​ឯករាជ្យ​ ស្វ័យ​ភាព​ ពហុ​ភាគី​ ពិពិធកម្ម​ទំនាក់ទំនង​​ការទូត​ ម្ចាស់ការ និង សកម្ម​​សមាហរណកម្ម​​អន្តរជាតិ​។ ជា​មិត្ត​ ជា​ដៃ​គូ​ទំនុកចិត្ត​ និង ជា​សមាជិក​មាន​ភារកិច្ច​​​នៃ​សហគមន៍​​អន្តរជាតិ​។ ជំរុញ​​គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង ច្បាប់​អន្តរជាតិ​​ រួម​ចំណែក​សកម្ម​ លើ​ការ​ខិតខំ​រួម​នៃ​សហគមន៍​អន្តរជាតិ​ ដើម្បី​សន្តិសុខ សហប្រតិបត្តិការ និង អភិវឌ្ឍន៍​។

ជាមួយនឹង​ការ​ប្តេជ្ញាចិត្ត​ថ្មី កម្លាំងស្មាតី​​ថ្មី នឹង​ក្តី​ជំនឿ​ដ៏ជ្រៀវ​ជ្រៅ​លើ ​កម្លាំង​ ឆន្ទៈ​របស់​​ទូទាំងបក្ស ទូទាំងប្រជាជន ជាមួយការ​ខិត​ខំ​ និង សហប្រតិបត្តិការ​ប្រសិទ្ធភាព​​​ ស៊ី​ចង្វាក់​នៃ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ ក្រសួង​ និង ការ​គាំទ្រ​​របស់​ប្រជាជន​ ពួក​យើង​​មាន​ទំនុក​ចិត្ត​ជឿជាក់ថាវៀតណាម​ នឹង​ទទួល​បន្ទុកជោគជ័យ​លើ​បន្ទុក​​ធ្ងន់​ សមាជិក​មិនអចិន្រ្តៃយ៍​​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ សក្តិសម​​ជា​ដៃគូ​ទំនុកចិត្ត​ដើម្បី​សន្តិភាព​ចីរភាព​៕​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/កាសែតរូបភាព​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top