• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារមន្ទីរជនជាតិវិទ្យាវៀតណាមត្រូវបានប្រគល់កិត្តិនាម”មណ្ឌលទស្សនាទេសចរណ៍ជួរមុខនៅវៀតណាម ២០១៧”


សារមន្ទីរជនជាតិវិទ្យាវៀតណាមត្រូវបានប្រគល់កិត្តិនាម”មណ្ឌលទស្សនាទេសចរណ៍ជួរមុខនៅវៀតណាម ២០១៧”

សារមន្ទីរជនជាតិវិទ្យាវៀតណាមទើបនឹងបានប្រគល់កិត្តិនាម”មណ្ឌលទស្សនាទេសចរណ៍ជួរមុខនៅវៀតណាម ២០១៧​” ក្នុងពិធីលើកដម្កើងបណ្ដាសហគ្រាសទេសចរណ៍ជួរមុខនៅវៀតណាម។ នេះជាលើកទី៣ ដែលសារមន្ទីរជនជាតិ​វិទ្យាវៀតណាមទទួលបានកិត្តិនាមដ៏ខ្ពងខ្ពស់នេះដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ប្រគល់ជូន។
សារមន្ទីរបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមិនគ្រាន់តែតាមរយៈតំលៃវប្បធម៌របស់វត្ថុសម្រាំងនានាប៉ុណ្ណោះទេ ថែម​ទាំងមានបរិយាកាស គុណភាពសេវាកម្មបំរើភ្ញៀវទេសចរប្រកបដោយល្អប្រសើរទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top