• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៍មានឆែក៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឆែកលោក Milos Zeman (រូបថត៖ VGP) 
 

 ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែករបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan ​Phuc ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែ មេសា កន្លងទៅ សារព័ត៌មាន​ឆែកបាន​ចុះផ្សាយយ៉ាង​ល្អិតល្អិនអំ​ពីព្រឹត្តិ​​ការណ៍នេះ។

គេហទំព័​រនៃរដ្ឋសភាឆែក Parlamentnilisty.cz បានវាយតម្លៃថា ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្រ្តី​វៀតណាម​នៅឆែក បន្តសរអោយឃើញនូវ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយនឹងបង្កើត​កម្លាំង ចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត។

​ក្នុងពេលជាមួយគ្នានោះ គេហទំព័រនៃគណៈបក្សកុម្មុយនិស្តឆែក Halonoviny.cz បានចាត់ទុកថា វៀត​ណាម​ជារូប​សណ្ឋាន​អភិវឌ្ឍប្រកបដោយ ជោគជ័យ ហើយឋានៈអន្តរជាតិរបស់វៀតណាមក៏កាន់ តែកើនឡើងពី​មួយ​ថ្ងៃទៅ​ មួយថ្ងៃផងដែរ។ ក្រោយរយៈពេល​៤០ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមម​ក វៀត ​ណាម​កំពុង​ត្រូវបាន​អាមេរិក​និង​អឺរ៉ុបនិងប្រទេសផ្សេងៗជាច្រើន​ទៀតលើពិភពលោក វាយតម្លៃ​ថា ជារូប​សណ្ឋាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​ដោយសម្រេច បានសមិទ្ធផលដ៏ធំធេង​នាពេលកន្លងទៅ។​

​ចំណែកឯគេហទំព័រ EuroZpravy.cz បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឆែក លោក Andrej Babis គាំទ្រ​ចំពោះការ​បើកជើង​ហោះហើរត្រង់​រវាងទីក្រុង Praha  និងទីក្រុងហាណូយ​ ក៏ដូចជាការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​វៀត​ណាម​ សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU (EVFTA) ផងដែរ។​

​ក្រៅពីនោះ សារព័ត៌មានឆែកសុទ្ធតែបានសង្កត់ធ្ងន់ថា នៅក្នុងជំនួបចរចារ វាង​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ទាំង​ពីរ នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis បានអះ​អាង​នូវការ​គាំទ្រចំ​ពោះកា​រចុះហត្ថ​លេខា​លើកិ​ច្ច​ព្រម​ព្រៀង​ EVFTA យ៉ាង ឆាប់ៗ ក៏ដូចជាការដែលវៀតណា​មឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិន ​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិអាណត្តិ​២០២០-២០២១៕​

 

តាម​VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top