12/04/2021 10:45 GMT+7 Email Print Like 0

សារព័ត៌មានរូម៉ានីជឿជាក់ទៅលើជំហានអភិវឌ្ឍថ្មីរបស់វៀតណាម

ទីក្រុងហូជីមិញ - តំបន់សេដ្ឋកិច្ចនាំមុខគេក្នុងទូទាំងប្រទេស។ (រូបថត៖ TTXVN)
 

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើននៅប្រទេសរូម៉ានី បានចុះផ្សាយព័ត៌មានអំពីការដែលរដ្ឋសភាវៀតណាមសុក្រិតមុខតំណែងថ្នាក់ដឹកនាំស្នូលៗ ព្រមទាំងសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-រូម៉ានីនឹងអភិវឌ្ឍន៍ឡើងកំពស់ថ្មី។

សារព័ត៌មានរូម៉ានីវាយតម្លៃថា ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ រួមជាមួយការប្រតិបត្តិយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល វៀតណាមបានជំនះពុះពារលើរលកកូវីដ ១៩ ទាំង៣លើកហើយនាំវៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចយ៉ាងតិចតួច ដែលរក្សាបាននូវការអភិវឌ្ឍដោយស្ថិរភាព មិនត្រឹមតែមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជម្ងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងសម្រេចបានកំណើនចំនួន២,៩១%ក្នុងឆ្នាំ២០២០ទៀតផង។

សារព័ត៌មានរូម៉ានីលើកច្បាស់ថា ទោះបីជាផ្លូវអភិវឌ្ឍនៅតែមានការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែមានមូលដ្ឋានដើម្បីជឿជាក់ថា វៀតណាមនឹងចូលរួមក្រុមប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។

សារព័ត៌មានរូម៉ានីបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចសំខាន់ៗរបស់រូម៉ានីនៅអាស៊ី ព្រមទាំងជាដៃគូពាណិជ្ជកម្មជួរមុខរបស់រូម៉ានីនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ នេះជាមូលដ្ឋានដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបង្កើនការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគី អង្គការអន្តរជាតិនិងតំបន់នានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ