26/01/2021 16:24 GMT+7 Email Print Like 0

សារព័ត៌មានអាស៊ីអាគ្នេយ៍លើកត្រដែតកម្មវិធីរបៀបវារៈនៃមហាសន្និបាតលើកទី១៣បក្សកុម្មុយនិស្តវៀតណាម

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលចាប់ផ្ដើមប្រព្រឹត្តទៅតាំងពីថ្ងៃទី២៥ មករា នៅទីក្រុងហាណូយ កំពុងទាក់ទាញការយកចិត្តទុកដាក់តាមដានរបស់សារព័ត៌មានតំបន់អាស៊ីអាគ្នេយ៍។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh រដ្ឋធានីហាណូយ។ (រូបថត៖ VOV)


កាសែត The Straits Times របស់សឹង្ហបុរីបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៩ ថ្ងៃធ្វើការ មហាសន្និបាតនឹងពិភាក្សាអំពីគោលនយោបាយក្នុងអាណត្តិ៥ឆ្នាំខាងមុខ ហើយបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំនៃអាណត្តិថ្មីផងដែរ។ កាសែតនេះក៏បានសង្កត់ធ្ងន់ទៅលើសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិង ការគ្រប់គ្រងជម្ងឺ Covid-19 របស់វៀតណាមក្នុងឆ្នាំ២០២០ ដោយចាត់ទុកនេះគឺ ជាចំណុចភ្លឺក្នុងចំណោមប្រទេសអាស៊ីនានាផងដែរ។ កាសែតនេះលើកឡើងថា វៀតណាមបានដាក់ចេញគោលដៅសម្រេចបានកំណើន GDP ជាមធ្យមចំនួន ៧%ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ចំណែកឯកាសែត The Star របស់ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា នេះជាមហា សន្និបាតដែលមានចំនួនប្រតិភូចូលរួមយ៉ាងច្រើនបំផុតតាំងពីមុនមក។ មហាសន្និបាតលើកនេះនឹងបូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្ត​វៀតណាមវាយតម្លៃរយៈពេល ៣៥ឆ្នាំ អនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មី (Doi moi) រយៈពេល១០ឆ្នាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋ កិច្ចសង្គម (២០១១-២០២០) ព្រមទាំងពិភាក្សាអំពីគោលដៅនិងមាគ៌ាអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខនិងចក្ខុវិស័យ អភិវឌ្ឍប្រទេសជាតិរហូតដល់ឆ្នាំ២០៤៥ ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ