25/02/2019 10:52 GMT+7 Email Print Like 0

សារព័ត៌មានកម្ពុជាបានចុះផ្សាយព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

តាមបណ្តាញកា​សែត​ធំៗ នៅព្រះរាជាណាចក្រកម្ពុជា ដូចជា៖ កាសែត​ភ្នំពេញប៉ុស្តិ៍ កាសែត Khmer Times កា​សែត​ថ្មីៗ បានចុះផ្សាយអត្ថបទជាច្រើន​ដែលពាក់ព័ន្ធនឹងដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រកម្ពុជារបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន​ ភូត្រុង (Nguyen Phu Trong​) ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។

កាសែតភ្នំពេញប៉ូស្តិបានចុះផ្សាយសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀង ភូត្រុង (Nguyen Phu Trong) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀង ភូត្រុង (Nguyen Phu Trong) នឹងចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផងដែរ។   មុននឹងចូលទៅថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំង ២ អង្គ។  ក្រៅពីនោះ លោកលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀង ភូត្រុង (Nguyen Phu Trong) ក៏នឹងជួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀង ភូត្រុង (Nguyen Phu Trong) និងអញ្ជើញចូលរួមជាមួយសមស្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុ សែន ជាអធិបតី ក្នុងពិធីចុះហត្ថលេខាឯកសារមួយចំនួន ផងដែរ។

កាសែតភ្នំពេញប៉ុស្តិ៍ក៏ដកស្រង់ប្រសាសន៍របស់លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមនេះថាជាការបង្ហាញពីភាពវិជ្ជមានលើកិច្ចសហការគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ជាពិសេសគឺការរក្សាស្ថិរភាព និងសន្ដិភាពតាមព្រំដែន ខណៈការបោះបង្គោលព្រំដែននៃប្រទេសទាំង ២ ជិតបញ្ចប់”។

លោកថា៖ «មានភាពវិជ្ជមានយើងរក្សាបានកិច្ចសហការ និងការថែរក្សាសន្ដិភាពរវាងប្រទេសទាំង ២ ហើយយើងបានរក្សាបានសន្ដិភាពនៅតាមព្រំដែន»។

ទន្ទឹមនឹងនេះ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុចាមិនអាចបំភ្លេចបានឡើយទេ កងទ័ពស្មគ្រចិត្តវៀតណាមបានជួយនិងគាំទ្ររណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា រួមនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចចក្រី ហេង សំរិន ដើម្បីរំដោះទឹកដីកម្ពុជាចេញផុតពីប្រល័យពូជសាសន៍ - ខ្មែរក្រហម ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាព័ត៌មានបានផ្សាយ