13/02/2019 13:29 GMT+7 Email Print Like 0

សារព័ត៌មានស.ប.ប កូរ៉េអំពាវនាវអាមេរិកមានវិធានការស្រដៀងគ្នា

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សារព័ត៌មាន ស.ប.ប កូរ៉េបន្តរំលឹកឡើងវិញនូវសេចក្តីអំពាវនាវឲ្យអាមេរិកអនុវត្តរាល់វិធានការស្រដៀងគ្នា ក្នុងនោះមានការលុបចោលបទដាក់ទណ្ឌកម្មនានា ក្នុងបរិបទដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងមានជំនួបកំពូលនាចុងខែនេះ។

 ថ្នាក់ដឹកនាំស.ប.ប កូរ៉ លោក Kim Jong-Un និងប្រធានាធិបតីអាមេរិក លោក Donald Trump

គេហទំព័រឃោសនាកិច្ចការបរទេសរបស់ ស.ប.បកូរ៉េ Uriminzokkiri បានអះអាងអំពីគោលជំហររបស់ទីក្រុងព្យុងយ៉ាងដោយមិនផ្លាស់ប្តូរឡើយ នោះបានបើកចេញអនាគតថ្មីសំរាប់សន្តិភាពនិងសន្តិសុខលើសកលលោក ក៏ដូចជាបើកចេញសម័យកាលសហប្រតិបត្តិការរវាង ស.ប.ប កូរ៉េ និងអាមេរិក។ សារព័ត៌មានស.ប.ប កូរ៉េ ជារៀងរាល់ថ្ងៃ បានអំពាវនាវទីក្រុងវ៉ាស៊ីនតោនបន្ធូរស្រាលឬលុបចោលបទដាក់ទណ្ឌកម្ម មុននឹងកើតមានជំនួប​កំ​ពូលរវាងថ្នាក់ដឹកនាំស.ប.ប កូរ៉ លោក Kim Jong-Un និងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបម្រុងប្រព្រឹត្តទៅនៅប្រទេសវៀតណាមនាថ្ងៃទី ២៧ - ២៨ ខែកុម្ភៈខាងមុខនេះ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ