• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់វៀតណាម


(រូបថត៖ TTXVN)

 កាសែត Le Temps របស់​បារាំងទើបនឹងចុះផ្សាយ​អត្ថបទស​រសេរដោយ​ប្រធាន​បទ "វៀត​ណាម - រោងចក្រថ្មី​របស់​ពិភព​លោក" អំពីអាថ៌កំបាំងនៃភាព​អស្ចា​រ្យរបស់​សេដ្ឋកិច្ចវៀ​តណាម​។ 
 
អត្ថបទសរសេរ​នេះ បានវាយតម្លៃអំពីកត្តាមួយចំនួនដូច​ជាកម្រិតប្រាក់បៀវត្តន៍ទៀប អនុ​គ្រោះពន្ធ​ដារដើម្បី​លើកទឹក​ចិត្តវិនិយោគិ​ន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជក​ម្មសេរី បានបង្កលក្ខណៈងាយស្រួល ដើមើ្ប​ជំរុញ​ខ្លាំង​ការនាំចេញទំនិញ របស់វៀតណា​មទៅកាន់ទីផ្សារអន្តរជាតិ​។

ទន្តឺម​នឹងនេះ ដោយប្រធានបទ "វៀតណាមកំពុង​ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម​ថ្មីនៃអាស៊ីអាគ្នេយ៍" នោះ កាសែត​ Inquirer.net របស់អង់គ្លេសបានវាយត​ម្លៃថា ក្នុងរយៈពេល ជាង ២០​ឆ្នាំកន្លង​មក វៀតណាមមាន​ការអភិវឌ្ឍន៍ដោ​យឥតឈប់ឈរ ពីខឿនសេដ្ឋ​កិច្ចកសិកម្មបាន​ក្លាយទៅជា​ទីមកដល់​ទាក់ទាញ​ការវិនិយោគ​អំពីឧស្សាហ​ផលិតកម្មនៅក្នុ​ងតំបន់អាស៊ីអាគ្នេយ៍។
 
ទោះជាយ៉ាងណាក៏ដោយកាសែតទាំងនេះក៏បានចា​ត់ទុកថា ការលាកល្បងដែលវៀត​ណាមត្រូវ​ប្រឈមមុខ​នាប៉ុន្មាន​ឆ្នាំខាងមុខនេះ​គឺជាសមត្ថភាពបន្សាំ និងទប់ទល់នឹងការផ្លាស់​ប្ដូរដ៏ខ្លាំងក្លានៃ បដិ​វត្តន៍​ឧស្សា​ហកម្ម​​ 4.0 នាំមក។ វៀតណាមគប្បីបន្តវិនិយោគយ៉ាង​ខ្លាំងក្លាថែមទៀតលើវិស័យ ហេ​ដ្ឋារចនា​សម្ព័ន្ធកាត់​បន្ថយ​ការ​​ចំណាយសម្រាប់អ្នកនាំចេញ និង​អ្នកផលិតផងដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top