ព័ត៌មាន
សារព័ត៌មានកម្ពុជាស្ងើចសរសើរទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយវៀតណាម
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ូនសែនក្នុងឱមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
មធ្យោបាយសារព័ត៏មាននានា ទូទាំងប្រទេសកម្ពុជាបានចុះផ្សាយអត្ថបទ និងព័ត៌មានជាច្រើន ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ របស់នាយករដ្ឋមន្ត្រីរាជ្យរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន តាមសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ កាសែតរស្មីកម្ពុជាបានចុះផ្សាយនូវអត្ថបទ ស្តីពី កម្ពុជានិងវៀតណាមបន្ត អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ឆ្ពោះទៅរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ អត្ថបទនេះបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-វៀតណាម។ កម្ពុជានឹងបន្តពូនជ្រុំឲ្យទំនាក់ទំនងយ៉ាងល្អប្រសើរនេះ”។
ក្នុងពេលជាមួយគ្នានោះ កាសែតកម្ពុជាថ្មី ក៏បានចុះផ្សាយខ្លឹមសារមួយចំនួននៃសេចក្តីប្រកាស របស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចវៀតណាម ដឹកនាំដោយសម្តេចតេជោហ៊ូនសែន។ អត្ថបទនេះបានសរសេថាក្រៅពីការជួបពិភាក្សាការងារ និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀតណាម មកនាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែន បានអញ្ជើញជួបប្រាស្រ័យជាមួយសមាគម មិត្តភាពវៀតណាម-កម្ពុជា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងអតីតយុទ្ធជនពិការវៀតណាម រួមទាំងក្រុមគ្រួសារទៀតផង៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម