• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះ​ស្រាយ​សន្តិភាព​ចំពោះ​បញ្ហា​សមុទ្រ​ខាង​កើត​


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​ចុះផ្សាយ​ព័ត៌មាន​ថា នាយក​រដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក Najib Razak ឲ្យដឹងថា​ថ្នាក់ដឹក​នាំ អាស៊ាន​ទាំងឡាយ​អះអាង​ជាថ្មី​ម្ដង​ទៀត នូវ​គោលជំហរ​ចង់​មាន​ អំពីដំណោះ​ស្រាយសន្តិភាព​សំរាប់ជំ​លោះអធិបតេយ្យភាព នៅសមុទ្រខាងកើត ហើយបញ្ហា​នេះ​ត្រូ​វ​​តែ ដោះស្រាយដោយឈរលើមូលដ្ឋាន​ ច្បាប់អន្តរជាតិនិងអនុសញ្ញា​អ.ស.ប ស្ដីអំពី​ច្បាប់​សមុទ្រ (UNCLOS)​ ឆ្នាំ១៩៨២។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក​យកព័ត៌​មាន ម៉ាឡេស៊ីនាថ្ងៃទី១៦ ខេ​កុម្ភៈ នាយក​រដ្ឋមន្ត្រី​លោក​ Najib Razak ចាត់ទុក​ថា ភាគី​ទាក់ទិនទាំងឡាយត្រូវរក្សាការអត់ធ្មត់ មិន​ធ្វើឲ្យភាពតាន​តឹងក្នុងតំបន់​កើនឡើង​ មិនមានទង្វើរគំរាមកំហែង ហើយគោរពសេចក្ដីថ្លែងការណ៍ស្ដីអំពីការ​ប្រតិបតិ្ត របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (DOC) បើកផ្លូវសំរាប់ការកសាង​ក្រម​ប្រតិបតិ្ត នៅ​សមុទ្រខាង​កើត (COC)។ នាថ្ងៃដដែល​កាសែត​ “The Star” របស់ម៉ាឡេស៊ីក៏បាន​សង្កត់ធ្ងន់​ថា អាស៊ានចង់​ភាគីទាន់​ទិននានា​រក្សា​ការ​អត់​ធ្មត់ ​ដើម្បី​ជៀស​វាង​សកម្មភាព​ មាន​គ្រោះ​អាសន្ន​ធ្វើ​ឲ្យភាពតាន​តឹង ក្នុងតំបន់កើនឡើងផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top