15/05/2020 10:20 GMT+7 Email Print Like 0

សារទូរលេខរំលែកទុក្ខស្ដីពីមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីឡាវ លោក Sisavath Keobounphanh

​បក្សរដ្ឋ និងប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ លោក Sisavath Keobounphanh ក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ របស់ប្រជាជនឡាវ កាលពីមុន ក៏ដូច​ជាក្នុង​បុព្វហេតុ​ផ្លាស់​ប្ដូរថ្មី ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសឡាវនាបច្ចុប្បន្ននេះ។

ដោយទទួលបាន​ព័ត៌មានថាអតីតនាយករដ្ឋមន្រ្តីឡាវលោក Sisavath Keobounphanh បាន​ទទួល​មរណភាព​កាល​ពីថ្ងៃ​ទី​​១២ ខែឧសភានោះ នាថ្ងៃទី ១៣ ខែឧសភាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភា នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាល​នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើ​សារទូរ​លេខរំលែក​ទុក្ខជូនចំពោះគណៈកម្មាធិកាមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ រដ្ឋសភានៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ រដ្ឋាភិបាលឡាវ គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេស។
 
ក្នុងសារលិខិតនេះ ថ្នាក់ដឹកនាំវៀតណាមបានសម្ដែងនូវការ​សោកស្តាយនៅ​ពេលទទួល​បានព័ត៌មាន​អំពី​មរណ​ភាព​របស់​នាយឧត្តមសេនីយ៍ លោក Sisavath Keobounphanh។ បក្សរដ្ឋ និងប្រជាជន​វៀត​ណាម វាយតំលៃ​ខ្ពស់​ចំពោះកា​រ​រួមវិភាគទានដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ លោក Sisavath Keobounphanh ក្នុងបុព្វហេតុ​តស៊ូ​ដណ្ដើម​ឯករាជ្យជាតិ របស់ប្រជាជនឡាវ កាលពីមុន ក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារ កសាង និងអភិវឌ្ឍន៍​ប្រទេសឡាវនាបច្ចុប្បន្ននេះ។
 
នាថ្ងៃដដែល​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh ក៏បានផ្ញើសារ​ទូរលេខ​រំលែក​ទុក្ខជូន​ចំពោះរដ្ឋមន្រ្តីកា​រ​បរទេសឡាវលោក Saleumxay Kommasith ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ