28/04/2020 14:43 GMT+7 Email Print Like 0

សាធារណៈមតិហ្វីលីពីនខឹងសម្បារនឹងបទចម្រៀងដែលរួមបញ្ចូលបញ្ហាសមុទ្រខាងកើតរបស់ចិន

គិតរហូតដល់បច្ចុប្បន្ននេះ វីដេអូឃ្លីបឃោសនារបស់ចិនទទួលបានការមិនចូលចិត្តចំនួន១៤៤ពាន់លើកនិងការចូលចិត្តត្រឹម ២លានលើកនៅលើគេហទំព័រ Youtube។

វីដេអូឃ្លីបឃោសនារបស់ចិនទទួលបានការមិនចូលចិត្តចំនួន១៤៤ពាន់លើកនិងការចូលចិត្តត្រឹម២ពាន់លើកនៅលើគេហទំព័រ Youtube។


សាធារណៈមតិហ្វីលីពីនក្នុងមួយសប្ដាហ៍កន្លងមកបានសម្ដែងការខឹងសម្បារនឹងការដែលប្រទេសចិនបានរួមបញ្ចូលបញ្ហាអធិបតេយ្យភាព នៅសមុទ្រខាងកើតទៅក្នុងបទចម្រៀងអបអរសាទរខួបទំនាក់ទំនងសហប្រតិបតិ្តការរវាងហ្វីលីពីននិងចិន ក្នុងពេលវេលាដែលប្រទេសនានាកំពុងប្រឈមនឹងជំងឺឆ្លង Covid-19។ កាលពីថ្ងៃទី២៣ មេសា កន្លងទៅ ស្ថានទូតចិនប្រចាំហ្វីលីពីនបានបង្ហោះលើគេហទំព័របណ្ដាញសង្គមទាំងអស់របស់ស្ថាប័ននេះនូវវីដេអូឃ្លីបចម្រៀងមួយមានថេរវេលា ៤ នាទីជាភាសាម៉ង់ដារិននិងភាសាហ្វីលីពីន។

តាមស្ថានទូតចិនបានឲ្យដឹងថា បទចម្រៀងនេះគឺសំដៅអបអរសាទរខួបយុគសម័យថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។ ប៉ុន្តែ មហាជនហ្វីលីពីនបានចាត់ទុកថា ចិនបានឆ្លៀតយកកាលៈទេសៈនេះ ដើម្បីរួមបញ្ចូលសេចក្ដីប្រកាសអធិបតេយ្យភាព នៅសមុទ្រខាងកើតទៅក្នុងបទចម្រៀងនេះ។ សារព័ត៌មានហ្វីលីពីនបានសម្ដែងការព្រួយបារម្ភថា ចិនបានដកស្រង់រូបភាពនិងការថ្លែងរបស់មន្ត្រីហ្វីលីពីននានាដើម្បីរួមបញ្ចូលក្នុង “បទចម្រៀងឃោសនា អំពីអធិបតេយ្យភាពមិនសមហេតុផលនៅសមុទ្រខាងកើត”។

គិតរហូតដល់បច្ចុប្បន្ននេះ វីដេអូឃ្លីបឃោសនារបស់ចិនទទួលបានការមិនចូលចិត្តចំនួន ១៤៤ ពាន់លើកនិងការចូលចិត្តត្រឹម២ពាន់លើកនៅលើគេហទំព័រ Youtube។ ចំណែកឯនៅលើបណ្ដាញ Facebook វិញ វីដេអូឃ្លីបនេះទាក់ទាញការចូលមើលចំនួន៣៣៥ពាន់លើកដោយមានការចុច ខឹងសម្បារចំនួន១២ពាន់លើក។ វីដេអូឃ្លីបនេះត្រូវបានបង្ហោះត្រឹមមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនផ្ញើរកំណត់ទូតចំនួន២ ប្រឆាំងជំទាស់នឹងការទាមទារអធិបតេយ្យភាពមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត តាមរយៈ ការបង្កើតអ្វីដែលបានហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ព្រមទាំង សម្ដែងការព្រួយបារម្ភចំពោះអំពើខុសច្បាប់របស់ចិននៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ