30/06/2019 11:07 GMT+7 Email Print Like 0

សាធារណរដ្ឋឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ EVFTA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

 សាធារណៈមតិរបស់សាធារណរដ្ឋឆែកនិយាយរួម និងសហភាពអឺរ៉ុបនិយាយដោយឡែក  សុទ្ធតែ​គាំទ្រការ​ចុះហត្ថលេខា​យ៉ាងឆាប់​ៗ និងអនុម័តជាឯកឆ័ន្ទលើ​កិច្ចព្រមព្រៀងចំនួនពីរស្តីពី ពាណិជ្ជ​កម្មសេរី (EVFTA) និងកា​រពារវិនិយោគ (EVFT​A) ដែលបាន​រួមចំណែក​ក្នុងការ​បង្កើន​កិច្ចសហប្រតិ​បត្តិការ ពាណិជ្ជកម្ម​រវាងវៀត​ណាម​និង​ EU ក្នុងនោះមានសាធារណរដ្ឋឆែកតែម្តង។ 
 
យោងតាម​លោកស្រី Lucie Vondrackova ប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោ បាយ ពាណិជ្ជកម្ម​និង​បណ្តា​អង្គការ​សេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែកថា EVFTA នឹងនាំមកនូវផល​ប្រយោជន៍​សំខាន់​សម្រាប់ទាំងវៀត ណាមនិង EU។ ផលប្រយោជ​ន៍សំខាន់បំផុតដោយ EVFTA នាំមក គឺ​ការលុប​បំបាត់​ពន្ធ ៩៩% ដែលជួយកាត់បន្ថយចំណាយសម្រាប់អ្នក​នាំចេញ ក៏ដូចជាអ្នកនាំចូលរបស់ វៀ​តណាម។ ប្រការនេះ​បានបង្កើតឱកាស​សម្រាប់សហគ្រាសឆែក​នាំចេញទំនិញ​ក្នុងវិស័យ​ដែលជា​ប្រៀបខ្លាំង​របស់​ខ្លួន​ ដូចជា ឧស្សាហកម្មវាយនភណ្ឌ កញ្ចក់ រថយន្ត ​គ្រឿងយន្ត បច្ចេកទេសអេឡិចត្រូនិកជាដើម។
 ​
ការដែល EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយ​វៀតណាម​និយាយ​ដោយឡែក​និង​បណ្តា​ប្រទេស​អាស៊ាន​និយាយ​រួម នឹងរួមចំណែកអនុវត្តន៍ជាក់ស្តែង រាល់គោលនយោបាយអាទិភាពរបស់ EU ក្នុងការទាក់ទង​ផ្ទាល់ជាមួយ​ទីផ្សារ​អាស៊ាន ដោយសារអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី៣​របស់ EU ផងដែរ៕​ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ