• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងវៀតណាម

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា ស្ថាប័នមានសមត្ថកិច្ចរបស់អាមេរិកទើបបានជូនដំណឹងថា  ប្រហែលជា៦០ថ្ងៃទៀត ផ្លែក្រូចថ្លុងវៀតណាមនឹងបានចូលទីផ្សារអាមេរិកជាផ្លូវការ។
 

កសិករប្រមូលផលក្រូចថ្លុង។ (រូបថត៖ Trung Hieu/TTXVN)


បន្ទាប់មក អាមេរិកនឹងធ្វើការពិចារណាវាយតម្លៃ ដើម្បី បើក ទ្វារសម្រាប់ផ្លែដូងវៀត ណាមចូលទីផ្សារនេះផងដែរ។ សហគ្រាសទាំងអស់ដែលមានតម្រូវការនិងសមត្ថភាពនាំចេញទៅកាន់អាមេរិក កំពុងសម្របសម្រួលជាមួយអង្គភាពភូតគាមអនាម័យវៀតណាម ដើម្បីបំពេញឯកសារនាំចេញផ្លែក្រូចថ្លុងទៅកាន់ទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ។ យោងតាមនាយកដ្ឋានដាំណាំ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា នៅទូទាំងប្រទេសមានផ្ទៃដីដាំផ្លែក្រូចថ្លុងចំនួនជាង ១០៥.០០០ហិកតា ដោយមានទិន្នផលចំនួនជិត ៩៥ម៉ឺនតោន។ ចាប់ពីបច្ចុប្បន្ននេះ រហូតដល់ត្រីមាសទីមួយឆ្នាំ២០២២ នៅទូទាំងប្រទេសនឹងប្រមូលផលផ្លែក្រូចថ្លុងប្រហែល១៤០.០០០ តោន។ នេះជាឱកាសល្អសម្រាប់ផ្លែក្រូចថ្លុងវៀតណាម ក្នុងការដណ្តើមយកទីផ្សារអាមេរិកឲ្យបានឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top