25/04/2020 15:50 GMT+7 Email Print Like 0

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកទាំង ២០ សន្យារក្សាការនាំចូលនិងនាំចេញកសិផលនិងស្បៀងអាហារ

ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 កំពុងធ្វើឲ្យរអាក់រអួលដល់ប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារពិភពលោក សហរដ្ឋ អាមេរិក សហភាពអឺរ៉ុប និងសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកទាំង ២០  បានឯកភាពគ្នារក្សាការនាំចូលនិងនាំចេញកសិផលនិងស្បៀងអាហារ។

ប្រជាជនទិញទំនិញចាំបាច់នៅផ្សារទំនើបមួយក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល (រូបថត៖ THX / TTXVN)


ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានដាក់ចេញកាលពីថ្ងៃទី ២២ ខែមេសា ក្រុមសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកដូចពោលខាងលើនេះ រួមមានអូស្រ្តាលី ប្រេស៊ីល កាណាដា និងជប៉ុន បានសង្កត់ធ្ងន់ថាប្រជាជនក្រីក្រនៅលើពិភពលោក រួមទាំងកសិករ នឹងរងផលវិបាកពីវិធានការដាក់កំហិតលើការនាំចេញដែលត្រូវបានរឹតបន្តឹងផងដែរ។

ក្រុមនេះក៏បានសន្យាថានឹងមិនដាក់កំហិតលើការនាំចេញកសិផលនិងចំណីអាហារ ក៏ដូចជាចៀសវាងពីការបង្កើតប្រភពផ្គត់ផ្គង់ចំណីអាហារក្នុងស្រុក ខណៈពេលដែលធានាថាខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបើកចំហជាទៀងទាត់ ហើយចាត់វិធានការណ៍ជាបន្ទាន់ត្រូវតែសក្តិសម តម្លាភាព និងមានលក្ខណៈជាបណ្តោះអាសន្នផងដែរ៕

 

  តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ