02/06/2021 14:24 GMT+7 Email Print Like 0

សហភាពអឺរ៉ុបត្រៀមខ្លួនគាំទ្រវៀតណាមក្នុងការទទួលនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖  VTV)
 

នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា EU នឹងបន្ត ផ្តោតការយកចិត្តទុកដាក់ក្នុងការជួយវៀតណាមទទួលបានវ៉ាក់សាំងការពារ កូវីដ ១៩និងចែករំលែកបច្ចេកវិទ្យានិងបច្ចេកទេស ពង្រឹងសមត្ថភាពចាក់វ៉ាក់សាំងក៏ដូចជាផលិតវ៉ាក់សាំងនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត EU បន្តជំរុញរដ្ឋសភានៃប្រទេសជាសមាជិក EU បំពេញនូវនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សហភាពអឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានស្នើនូវវិធានការនិងវិស័យសហប្រតិបត្តិការមួយចំនួន ដែលជាឧត្តមភាពរបស់ EU ដូចជា សេដ្ឋកិច្ចឌីជី ថល ថាមពលប្រកបដោយចីរភាពនិងកំណើនបៃតង ដើម្បីលើកកំពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) នៅក្នុងពេលខាងមុខ។  លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឱ្យវៀតណាមអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រកបដោយជោគជ័យ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩  ព្រមទាំងបានដឹងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីតភ្ជាប់និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងពីអឺរ៉ុប។

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ