17/05/2019 09:59 GMT+7 Email Print Like 0

សហគ្រាសវៀតណាមស្វែងយល់កាលានុវត្តភាពធ្វើអាជីវកម្មនៅគុយបា


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបាលោក Nguyen Trung Thanh (រូបថត៖ TTXVN) 
 

 ថ្លែងនៅទីនេះ ប្រធានសភាពាណិជ្ជកម្មគុយបាលោក Orlando Hernandez បានសង្កត់ធ្ងន់ថា ភាគី​ទាំង​ពីរ​មាន​សក្ដានុភាព​ដ៏ធំធេង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើ វិស័យសុខាភិបាល​ បច្ចេកវិទ្យាជីវសាស្ត្រ កសិកម្ម ស្បៀងអាហារ ទេសចរណ៍ សំណង់ ព័ត៌មានវិទ្យានិងទូរគម​នាគ​មន៍។​
 
នាថ្ងៃទី១៥​ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានី La Habana ប្រទេសគុយបា បានប្រព្រឹត្ត ទៅវេទិកាធុរកិច្ចគុយបា-វៀតណាម​ដោយ​មានការចូលរួមរបស់ធុរជនចំនួន១០០ នាក់នៃប្រទេសទាំងពីរ។ ថ្លែងនៅទីនេះ ប្រធាន​សភា​ពាណិជ្ជកម្ម​​គុយបា​ លោក Orlando Hernandez បានសង្កត់ធ្ងន់ថា ភាគី​ទាំងពីរ​មាន​សក្ដានុ​ភាព​ដ៏ធំ​ធេង​ ដើម្បី​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើ វិស័យសុខាភិបាល បច្ចេក​វិទ្យាជី​វសាស្ត្រ កសិកម្ម ស្បៀងអាហារ ទេសចរណ៍​ សំណង់ ព័ត៌មានវិទ្យានិងទូរគ​មនាគម​ន៍។ លោកបានអះអាងថា គុយ​បាត្រៀម ខ្លួនជាស្រេចស្វាគមន៍និងជួយឧបត្ថម្ភសហគ្រាសនិងវិនិយោគិនវៀតណាម ដើម្បី បន្ត​បើក​ទូលាយ​គម្រោងការណ៍ប្រកបដោយជោគជ័យនានារវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។
 
បន្ទាប់​ពីកិច្ចសន្ទនា ធុរជននៃប្រទេសទាំងពីរបានចូលរួមជំនួបប្រាស្រ័យតុ មូលស្ដីពីវិ​ស័យ​សហប្រតិ​បតិ្តការ​នានា​ដូច​ជាប្រេងឧស្ម័ន សេវាកម្មបរិស្ថាន សំណង់និងអចលនទ្រព្យ កសិកម្មនិងកែច្នៃចំណីអាហារ ជី និងថ្នាំឱសថ​៕

 

 តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ