27/03/2019 10:39 GMT+7 Email Print Like 0

សហគ្រាសវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង CPTPP


 លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្ម នៃសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (រូបថត៖ vnanet.vn)
 

 CPTPP បានបើកឱកាសសម្រាប់សហគ្រាសវៀតណាម ផ្លាស់ប្ដូរបរិយាកាសសេវាកម្ម ជា​ពិសេស​គឺសេវាកម្ម​ផលិត​កម្ម​។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសមិនទាន់ឆ្លៀ​តយកឱកាសនេះឲ្យបា​នច្រើន​ឡើយ។

នាព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពី "CPTPP ឱកាស​ពីកិច្ច​ព្រម​​ព្រៀង​ជំនាន់ថ្មីប្រកបដោយគុណភាពខ្ព​ស់"។ អញ្ជើញថ្លែងនៅទីនេះ ​សេដ្ឋកិច្ច​វិទូជា​ច្រើន​រូប​បាន​ចាត់​ទុក​ថា ​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភា​ពជាដៃគូអន្តរ ប៉ាស៊ីហ្វិក - ​CPTPP ជាមួយ​នឹង​ការ​សន្យាកាត់​បន្ថយពន្ធ បើកទ្វារសេវាកម្ម កា​រវិនិយោគ និងការចែកចាយ ​គឺជាឱកាស​ដ៏ធំធេង​សម្រាប់​សហគ្រាស​វៀត​ណាម ពង្រីកទីផ្សារនៅប្រទេសចំនួន ៧ ដែលចូលរួមកិច្ចព្រ​មព្រៀង និងប្រទេសដទៃ​ទៀត​។ លោក​ស្រី ​Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល​ WTO និងសមាហរណកម្ម នៃសភា​ពាណិជ្ជកម្ម និងឧស្សហកម្ម​វៀតណាម បានចាត់ទុកថា៖ CPTPP បានបើកឱកាសសម្រាប់​សហគ្រាសវៀតណាម​ ផ្លាស់ប្ដូរ​បរិយាកាស​សេវាកម្ម​ ជាពិសេសគឺសេវាកម្មផ​លិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ សហ​គ្រាសមិន​ទាន់​ឆ្លៀត​យក​ឱកាស​នេះឲ្យបាន​ច្រើនឡើ​យ។

“បណ្ដា​សហគ្រាស​មិនទាន់​យកចិត្ត​ទុកដាក់​ដល់ល័ក្ខការណ៍​ប្រភព​ដើម​ឡើយខណៈដែល​នេះគឺជាលក្ខ​ខ័ណ្ឌ​ចម្ប​ង​ ដើម្បីឆ្លៀ​តយកភាពអនុគ្រោះអំពីពន្ធដារ។ ដើប្បីទទួលបា​នល័ក្ខការណ៍ប្រភពដើមនានា ស​ហគ្រាស​ត្រូវ មាន កា​រផ្លាស់ប្ដូរថ្មីក្នុងកា​រស្វែងរកប្រភពផ្គត់ផ្គង់ និង​ដំណើរការ​ផលិតកម្មផង​ដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ