• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0

 បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្លុកអាស៊ាន ក្នុងនោះមានវៀតណាមដែរ គឺកំពុង​មាន​ឱកាស​អភិវឌ្ឍន៍​ដោយ​ឆាប់​រហ័ស និងចីរភាព ប្រ​សិនបើបង្កើតបានបរិយាកាស​អំណោយផលសម្រាប់ការផ្លា​ស់ប្ដូរ​ថ្មី និង​ថ្នៃ​ប្រឌិត​។ បដិវ​ត្តន៍ឧស្សាហកម្ម​ 4.0 (ឬហៅថា បដិវត្តន៍​ ឧស្សាហកម្ម 4​.0) កំពុងនាំមកនូវទាំងឱ​កាស និង​ការ​សាក​ល្បង​។ ក្នុងបរិបទនេះ​ សហគ្រាសវៀតណាមកំពុងម្ចាស់ការលើ​កកម្ពស់សមត្ថភាពប្រ​កួត​ប្រជែង ព្រម​ទាំង​ចូល​រួម​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​ និង​តំបន់យ៉ាងស៊ី​ជម្រៅផង​ដែរ​។

 
 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son

ជាមួយ​នឹងទីផ្សារ ដែលមានប្រជាជនជាង 630 លាននាក់ ក្នុងនោះ មានប្រជាជនចំនួនជាង 260 លាន​នាក់​ប្រើ​​ប្រាស់​ អ៊ីនធឺណិតជាប្រចាំ តាមនោះ អាស៊ានមានមូលដ្ឋានគ្រឹះអំណោយផល និង​ទីផ្សារ​ធំ​ធេង​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ថ្មី និ​ងវិនិយោគអភិវឌ្ឍន៍​រូបសណ្ឋានធ្វើអាជីវកម្មថ្មីយ៉ា​ងឆាប់​រហ័ស។
 
ឱកាសរួមជាមួយការសាកល្បង
 
ទន្ទឹ​មនឹងឱកាសអភិវឌ្ឍន៍នោះ បដិវត្តន៍ឧស្សាហកម្ម 4.0 បាន​ដាក់​ចេញ​ការ​សាក​ល្បង​ជា​ច្រើន​ចំពោះ​បណ្ដា​ប្រទេស​អាស៊ាន​ និងវៀតណាម។ ការសាកល្ប​ងធំមួយគឺការផ្ទេរប្ដូរ និង​ការជំនួសព​លករ ជាពិសេស​គឺលើ​ផ្នែកដែល​ប្រើប្រាស់​ពលក​រជាច្រើននាក់ ដោយរងផលប៉ះពាល់ពី​ការរៀបចំរចនាស​ម្ព័ន្ធផ្នែក​មុខរបរឡើងវិ​ញ និង​ការ​ផ្លាស់​ប្ដូររូបសណ្ឋាន​ផលិតកម្ម ធ្វើអាជីវកម្ម។ ​អនុរដ្ឋមន្ត្រីក្រសួងការបរ​ទេសវៀតណាម លោក B​ui Thanh Son បានលើ​កច្បាស់ថា៖​

“បដិវត្តន៍​ឧស្សាហកម្ម 4.0 គឺជានិន្នាការដ៏ធំធេង ដែ​ល​ជះឥទ្ធិពលយ៉ាងជ្រាវ​ ជ្រៅដល់សេដ្ឋកិច្ចវៀតណាម​។ បដិវត្តន៍​ឧស្សាហកម្ម​ 4.0 បានបណ្ដាលឲ្យមានផលបះពាល់ដ៏ធំធេ​ងដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋ​កិច្ចចែក​រំលែក ពាណិជ្ជកម្ម អេឡិចត្រូនិក ​ការចាប់ផ្ដើមអាជីពថ្មី និងផលិត​ផលឆ្លាត។ ការអភិ​វឌ្ឍន៍នៃប្រព័ន្ធស្វ័យប្រវ​ត្តិកម្ម រួម​ជាមួយបញ្ញា សិប្បនិម្មិត បា​នបណ្ដាល​ឲ្យវៀត​ណាម​បាត់​បង់​ឧត្តម​ភាព​ប្រកួត​ប្រជែង​លើវិស័យ​ដែល​ប្រើប្រាស់​ពលករ​ក្នុង​តម្លៃថោក”​។
 
ជំរុញការផ្លាស់ប្ដូរថ្មី និងបើប្រាស់បច្ចេកវិទ្យា
 
តាម​រយៈការជោគជ័យនៃសម្ព័ន្ធក្រុមហ៊ុន TH True Milk នោះ លោក Ngo Minh Hai អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃស​ម្ព័ន្ធក្រុមហ៊ុន TH True Milk  បានចែករំលែកថា៖​ ការផ្លាស់​ប្ដូរថ្មី និង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​គឺជាកូនសោជោ​គជ័យសំខាន់របស់សហគ្រា​សក្នុង​បរិបទថ្មី​។
 
“ការប្រើ​ប្រាស់​បច្ចេកវិទ្យាខ្ពស់គឺជាកូនសោមា​ស ដើម្បីអភិវឌ្ឍន៍ សម្ព័ន្ធ ក្រុ​មហ៊ុន TH True Milk។ នាប​ច្ចុប្បន្ន ទុនវិនិយោគ​នៅឯបរទេស​របស់ សម្ព័ន្ធ ក្រុមហ៊ុន​ គឺប្រមាណ 2,7 ពាន់លានដុល្លារអាមេរិ​ក ហើយ​នាពេល​ខាងមុខ​ សម្ព័ន្ធក្រុម​ហ៊ុន នឹងបន្តអភិវឌ្ឍន៍ និងនាំពាណិជ្ជសញ្ញាទៅ​កាន់ទីផ្សារមួយចំនួ​នដូច​ជា៖ កម្ពុជា ហ្វីលីពីន​ ចិន ​និង មីយ៉ាន់ម៉ា”​។


 ការផ្លាស់ប្ដូរថ្មី និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺជាកូនសោជោគជ័យសំខាន់របស់សហគ្រាសក្នុងបរិបទថ្មី

 ការ​ផ្ទេរប្ដូរការវិនិយោគ ឆ្ពោះទៅរកដំណោះស្រាយសម្រាប់កសិកម្ម និងប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្ត្រ​គឺជា​គោល​ដៅសំ​ខាន់របស់ហគ្រាសវៀតណាមក្នុង​យុគសម័យ 4.0 ។ លោក Huy​nh Van Thon ប្រធាន និងជា​អគ្គនាយ​កសម្ព័ន្ធ​ក្រុមហ៊ុន​ Loc Troi បានឲ្យ​ដឹង​ថា៖​
 
“យើង​ចាំបាច់ត្រូវស្វែងយល់ឱកាសដើម្បីប្រកួតប្រជែង។ ប្រសិនបើ យើង សម្រិតសម្រាំង និង​ទទូល​យក​ឱកាស​ទាំង​នោះ យើងនឹងមានឱកាសពិ​តប្រាកដ។ ឧទាហរណ៍គឺ លើវិស័យជាតិគីមីក​សិ​កម្ម យើង​ខ្ញុំបាន​ជ្រើស​រើស​ និងប្រើប្រាស់ ផលិតផលដែលស​មស្របជាមួយក្រុមហ៊​ន ក្នុងចំណោមផលិតផលជា​ច្រើន​ផង​ដែរ”។
 
វៀត​ណាម​មានឧត្តមភាពអំពីភូមិសាស្ត្រសេដ្ឋកិច្ច ដោយមាន ទីតាំង ស្ថិត នៅតំបន់អាស៊ាន​អភិវឌ្ឍន៍​យ៉ាង​រស់​រវើក​ និង​ជាចំណុច តភ្ជាប់រវាងអាស៊ីភាគឦ​សាន ជាមួយអាស៊ីអាគ្នេយ៍។ ក្នុងប​រិបទនេះ បដិវត្តន៍ឧស្សាហក​ម្ម 4.0​ អាចជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់សហគ្រាស។ តាម​រយៈ​ការតភ្ជាប់​បច្ចេវិទ្យា​ថ្មី បង្កើតផលិតផលដែលមាន​ចរិតលក្ខណៈពិសេសដោយ​ឡែក និងម្ចាស់​ការផ្លាស់​ប្ដូរទិស​ដៅធ្វើអាជីវកម្មនោះ ស​ហគ្រាស​វៀត​ណាម​កំពុង​ម្ចាស់​ការបន្សាំ​ជាមួយ​នឹង​ការផ្លាស់​ប្ដូរដ៏ឆាប់​រហ័ស​នៃទីផ្សារ​អន្តរជាតិ​ ដើម្បីធ្វើសមាហរណកម្ម​ និងអភិវឌ្ឍន៍៕​

 

តា​​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top