សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា
នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម នៅរាជធានីភ្នំពេញ និងក្រុមហ៊ុន Golden Land Cambodia ជាក្រុមហ៊ុនវៀតណាមមួយធ្វើសកម្មភាពក្នុងវិស័យអចលនសម្បត្តិនៅកម្ពុជា បានប្រគល់ជូនអំណោយចំពោះជនកម្ពុជាមានដើមកំណើតវៀតណាម និងជនកម្ពុជាមានស្ថានភាពលំបាកចំនួន ៤០០នាក់។ លោកស្រី Nguyen Thi Loan អាណិកជនវៀតណាមមួយនាក់បានអោយដឹងថា៖
“ យើងខ្ញុំសប្បាយរីករាយណាស់ដែលបានក្រុមហ៊ុន Golden Land ប្រគល់ជូនអំណោយ។ នាងខ្ញុំសូមថ្លែងអំណរគុណសមាគម និងអង្គភាពដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនទាំងខាងសម្ភារះនិងស្មារតី។ នេះជាសកម្មភាពសម្បុរសធម៌សំរាប់អាណិកជនវៀតណាម ប៉ុន្តែជនកម្ពុជាក៏បានទទួលអំណោយផងដែរ។ ប្រការ នេះបានបង្ហាញនូវចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។”
ក្រុមហ៊ុន Golden Land ក៏ដូចជាសហគ្រាសវៀតណាមជាច្រើនដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា មិនគ្រាន់តែសំរាប់គោលដៅយកប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងសកម្មរួមវិភាគទានជំរុញខឿនសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍន៍ទៀតផង។ ទន្ទឹមនឹងនោះ បណ្ដាសហគ្រាសក៏បានរៀបចំសកម្មភាពសង្គមសាស្ត្រ សម្បុរសធម៌ រួមចំណែកធានាសន្តិសុខ សង្គមនៅក្នុងតំបន់ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម