01/06/2021 14:10 GMT+7 Email Print Like 0

សហគ្រាសរួមដំណើរការជាមួយសហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ក្រុមហ៊ុនភាគហ៊ុន VCCorp និងបណ្តាញសង្គម Lotus រួមដំណើរជាមួយបុគ្គលិកសុខាភិបាលនៅមូលដ្ឋាន និងកម្លាំងខ្សែជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបុគ្គលិកម្នាក់ៗនៃស្ថាប័នទាំងពីរនេះ ចូលរួមវិភាគទានជាប្រាក់ខែយ៉ាងតិច ១ថ្ងៃ ដល់មូលដ្ឋាននានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អាស្រ័យហេតុនេះ តាមរយៈមន្ទីរសុខាភិបាលមូលដ្ឋាន VCCorp បានផ្ទេរប្រាក់ចំនួនជិត ២,៨ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់បុគ្គលិកសុខាភិបាលមូលដ្ឋាន ដែលកំពុងឈរនៅខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងនោះ ហាណូយ (១ ពាន់លានដុង) ដាណាំង (៨០០ លានដុង) ខេត្ត Bac Ninh (៤០០ លានដុង) ខេត្ត Bac Giang (៥៨៧,៣១៨,៣១៩ លានដុង)។

នេះគឺជាឆ្នាំទី ២ ហើយ ដែលក្រុមហ៊ុនភាគហ៊ុន VCCorp បានចាត់វិធានការជាក់ស្តែងនិងទាន់ពេលវេលាដើម្បីជួយ ដល់ខ្សៃជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ នៅឆ្នាំ ២០២០ VCCorp ក៏បានបរិច្ចាគថវិកាចំនួន ២,៨៨ ពាន់លានដុងដើម្បីជួយដល់គ្រូពេទ្យនៅខ្សៃជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​កូចីដ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ