17/07/2019 12:35 GMT+7 Email Print Like 0

សហគ្រាសបច្ចេកវិទ្យាគឺជាកត្តាស្នូលក្នុងដំណើរការឌីជីថលនៅវៀតណាម


 រដ្ឋមន្ត្រីក្រសួងព័ត៌ មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung អញ្ជើញថ្លែងក្នុងពិធី 
 

 ថ្លែងមតិនៅឯពិធីជួបប្រាស្រ័យជាមួយ សហគមន៍បច្ចេកវិទ្យាព័ត៌មាននិងទូរគម នាគមន៍​ភាគខាង​ត្បូង​វៀត​ណាម​ ឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៥ ខែកក្កដានៅទីក្រុងហូជីមិញ រដ្ឋមន្ត្រីក្រសួងព័ត៌ មាននិងទូរ​គមនាគមន៍​វៀតណាម លោក Nguyen Manh Hung បានសង្កត់ធ្ងន់​ថា: ការផ្លាស់ប្តូរឌីជីថ​ល បានបើក​ចេញឱកាសដ៏ល្អសម្រា​ប់វៀតណាម ហើយនេះ​គឺជាកា​រ​ផ្លាស់​ប្តូរ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយរ​បស់​អង្គការ​និង​សហគ្រាសផងដែរ។ 
 
កត្តាស្នូលនៃ​ដំណើរការផ្លាស់ប្តូរឌីជីថលគឺជាសហគ្រាសបច្ចេកវិទ្យាវៀតណាម។ យោងតាមលោក Nguyen Manh Hung ការផ្លាស់​ប្តូរឌីជីថលមិនត្រូវការមូលដ្ឋានសំភារៈច្រើននោះទេ ពីព្រោះ បញ្ហាសំខាន់គឺការផ្លាស់ប្តូរការគិត ហើយសហគ្រាស​បច្ចេកវិទ្យាព័ត៌មានដើរតួនាទីយ៉ាងសំខាន់។ លោក Nguyen Manh Hung បានស្នើថា: សហគ្រាសត្រូវតែ​បង្កើតផលិតផលខុសគ្នាដាច់ដោយឡែកពីផលិតផលបរទេសដើម្បីអាចប្រកួតប្រជែងបាន ពីព្រោះទី​ផ្សារគឺជាកត្តាសម្រេចចិត្តសម្រាប់ការអភិវឌ្ឍន៍។ ក្រសួងព័ត៌មាននិង​ទូរគមនាគមន៍​នឹងបង្កើត​កម្មវិធី​សាកល្បងដោយ​មានការរួម​សហការជាមួយ​មូលដ្ឋាន​នានា​ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សហគ្រាស​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បីអភិវឌ្ឍន៍៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ