17/07/2021 23:21 GMT+7 Email Print Like 0

សហគ្រាសនិងវិនិយោគិនកូរ៉េខាងត្បូងរួមដៃជាមួយវៀតណាមដើម្បីបង្កើតឡើងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩

នារសៀលថ្ងៃទី ១៥ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសមាគមជនកូរ៉េខាងត្បូងនៅវៀតណាម លោក Yoon Sang Hoo និងសម្ព័ន្ធក្រុមហ៊ុនធំៗ មួយចំនួនរបស់កូរ៉េខាងត្បូង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយប្រធានសមាគមជនកូរ៉េខាងត្បូងនៅវៀតណាមនិងសាជីវកម្មកូរ៉េខាងត្បូងមួយចំនួន (ប្រភព៖ TTXVN)


នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបំណងចង់សហការក្នុងការផលិតវ៉ាក់សាំងបង្ការកូវីដ - ១៩ ជាមួយកូរ៉េខាងត្បូង ហើយការដែលកូរ៉េខាងត្បូងបានជួយដល់វៀតណាមក៏ដូចជាការគាំទ្រដល់សហគ្រាសកូរ៉េខាងត្បូង នៅវៀតណាមរក្សាផលិតកម្មនិងអាជីវកម្មផងដែរ។ លោកប្រធានរដ្ឋវៀតណាមបានគូសបញ្ជាក់ថា វៀតណាមនឹងបង្កើតលក្ខខណ្ឌ បណ្តុះបណ្តាលធនធានមនុស្សល្អបំផុតសម្រាប់អាជីវកម្មនិងវិនិយោគិនបរទេស ហើយតែងតែបង្កើតលក្ខខណ្ឌសម្រាប់អ្នកជំនាញកូរ៉េខាងត្បូងធ្វើការនៅវៀតណាម។ លោកប្រធានរដ្ឋជឿជាក់ថា សហគ្រាសនិងវិនិយោគិនកូរ៉េខាងត្បូងនឹងរួមដៃគ្នាជាមួយវៀតណាម ដើម្បីបង្កើតឡើងមូលនិធិវ៉ាក់សាំងបង្ការកូវីដ - ១៩ ក្នុងគោលបំណង រួមគ្នាជំនះលើជំងឺរាតត្បាតដ៏កាចសាហាវនេះ។

តាងនាមគណៈប្រតិភូ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Park Noh Wan បានឲ្យដឹងថា កូរ៉េខាងត្បូងនិង វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសគំរូក្នុងការបង្ការទប់ស្កាត់ជំងឹរាតត្បាត។  ភ្លាមៗ បន្ទាប់ពីវៀតណាមបានបង្កើតមូលនិធិវ៉ាក់សាំងបង្ការកូវីដ - ១៩ សហគ្រាសកូរ៉េខាងត្បូងបានឆ្លើយតបនិងគាំទ្រមូលនិធិនេះយ៉ាងសកម្ម ដោយរួមចំណែកជួយ វៀតណាមឱ្យសម្រេចប្រកបដោយជោគជ័យគោលដៅពីរគឺការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកឯកអគ្គរដ្ឋទូតមានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធិ ក្នុងការទិញឬផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 
បណ្តាព័ត៌មានបានផ្សាយ