• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ប្រជាជនវៀតណាមនៅតាមបណ្តាប្រទេសជាច្រើនទូទាំង​ពិភពលោកធ្វើសកម្មភាព​តបស្នងសងគុណ​ចំពោះបណ្តាគ្រួសារបដិវត្តន៍


ទិដ្ឋភាពនៃពិធីបុណ្យនៅប្រទេសកូរ៉េខាងត្បូង
 

 នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅឯវត្ត Heungryunsa ដែលស្ថិតក្នុងទីក្រុង Incheon នៃប្រទេសកូរ៉េខាងត្បូង មជ្ឈមណ្ឌល​វប្បធម៌ពុទ្ធសាសនាវៀតណាម នៅកូរ៉េខាងត្បូងបានរួមជាមួយសមាគមពុទ្ធសាសនិកវៀត ណាមនៅ​កូរ៉េខាង​ត្បូង ជាមួយនឹងការគាំទ្រពីស្ថា​នទូត វៀតណាមប្រចាំនៅកូរ៉េខាង​ត្បូង បាន​រៀប​ចំ​ពីធី​បុណ្យតប​ស្នងសង​គុណ ដើម្បីគោរពដល់វិញ្ញាណក្ខ័ន្ធរប​ស់ជីដូនជីតា ឪពុកម្ដាយដែលបានថែ​រក្សា​បីបាច់ និង​គោរព​ដល់​គុណបំណាច​របស់វីរបុរសផងដែរ។
 
ចូលរួមក្នុងពិធីបុណ្យនេះ មានតំណាងស្ថានទូតវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង សមាជិក​សភា​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន រួមទាំងតំណាងអ្នក​កាន់សាសនាព្រះពុទ្ធសាសនាកូរ៉េខាង​ត្បូង; ក្រុមហ៊ុនកូរ៉េខាងត្បូង​ រដ្ឋាភិបាល​មូលដ្ឋាន​ក៏ដូចជាព្រះសង្ឃនិងដូនជីជនជាតិវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។ ពិធីបុណ្យនេះ ជាឱកាសសម្រាប់​ព្រះ​សង្ឃ ដូនជីនិងប្រជាជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ សិក្សានៅប្រទេសកូរ៉េខាង​ត្បូង​ បង្ហាញពីភាពស្មោះត្រង់ ការតបស្នងសងគុណចំពោះជីដូនជីតា ឪពុក ម្តាយដែលបានចិញ្ចឹមបីបាច់។ លើស​ពីនេះទៅទៀ​ត ពិធីបុណ្យនេះ  ថែមទាំងជាសកម្មភាពវប្បធម៌ការទូ​តដែលមានអត្ថន័យយ៉ាងជ្រា​ល​ជ្រៅ ដែល​រួម​ចំណែកដល់ការផ្សព្វផ្សាយអំពីប្រ​ជាជននិងវប្បធម៌របស់វៀត​ណាម ​ក៏ដូចជា ជំរុញការជួប​ប្រាស្រ័យ​វប្បធម៌​និង​តភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ​ វៀតណាមនិងកូរ៉េខាងត្បូ​ង​ផងដែរ។
 
នាយប់​ថ្ងៃដដែល នៅវត្ត Phat Tich ស្ថិតនៅរដ្ឋធានីវៀងចាន់ សហគមន៍ប្រជាជន វៀត​ណាម​នៅឡាវ​បាន​ប្រារព្ធ​ពិធី​បង្សកូល​ដើម្បីឧទ្ទិសកុសល់ ដល់វីរៈបុរសដែ​លពលីកម្មក្នុងបុព្វហេតុនៃការរំ​ដោះជាតិ​។ នេះគឺជា​ឱកាសមួយ​សម្រាប់មនុស្ស​គ្រប់គ្នាបង្ហាញ​ពីការ​តប​ស្នង​សង​គុណ​ចំពោះ​គុណូប​ការៈ​ដ៏អង់​អាចក្លាហាន​របស់អ្ន​កដែ​លព​លីក​ម្ម ដើម្បីមាតុប្រទេសមានឯករាជ្យ ហើយមនុ​ស្សទាំងអស់គ្នា បានរស់នៅក្នុងភាពសប្បា​យរីក​រាយ ចម្រុង​ចម្រើន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top