• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមអបអរសាទរខួបលើកទី៧៣នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម

នាថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០១៨ នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកៅ (ចិន) សម្ព័ន្ធសមាគមជនរួមជាតិវៀតណាមនៅម៉ាកៅបានរៀបចំពិធីមិទ្ទីងអបអរសាទរខួបលើកទី ៧៣នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែ
កញ្ញា។

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកៅ លោក Tran Thanh Huan បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាមនិងចិនបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនិងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។  លោក Tran Thanh Huan ក៏បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាង​​សកម្មរបស់សហគមន៍ជនវៀតណាមនៅម៉ាកៅក្នុងបុព្វហេតុកសាងស្រុកកំណើតប្រទេសជាតិ និងមានបំ​ណង​ចង់ឲ្យបងប្អូនជនរួមជាតិនៅទីនេះគោរពច្បាប់របស់ប្រទេសាមី ពង្រីកប្រពៃណីដ៏ល្អប្រសើរបស់ជនវៀតណាម ជួយ​គ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ រួមដៃកសាងប្រទេសវៀតណាមឲ្យកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅការប្រឡង “ពាន
រង្វាន់​វាយសីសហគមបើកទូលាយលើកទី១ឆ្នាំ២០១៨” ដោយមានការចូលរួមរបស់បងប្អូននៃ​សហគមន៍​ជន​វៀត​ណាម​នៅទីនេះ។ នេះជាសកម្មភាពដោយស្ថានទូតវៀតណាមរួមសហការជាមួយគណៈកម្មាធិការទំនាក់ទំនង​សហគមន៍​ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំឡើង សំដៅរំលឹកខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top