28/02/2019 09:13 GMT+7 Email Print Like 0

សហគមន៍ក្រុមប្រទេសនិយាយភាសាបារាំងពិភាក្សាអំពីការធានាសិទ្ធិរបស់ស្ត្រី និងកុមារ

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកាសភា និងកិច្ចប្រជុំគណៈកម្មាធិការអប់រំ គមនាគមន៍ វប្បធម៌នៃសហភាពអន្តរសភានិយាយភាសាបារាំង (APF) ដោយមានការចូលរួមពីប្រតិភូអន្តរជាតិជាង ៧០ នាក់។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍នៅកិច្ចប្រជុំ

មានប្រសាសន៍នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា កិច្ចប្រជុំលើកនេះ ជាឱកាសមួយដើម្បីសមាជិក សមាជិការសភានៃបណ្តាប្រទេសនិយាយភាសាបារាំង ពិភាក្សាអំពីវិធានការលើកកម្ពស់ភាពចំរុះនៃភាសា វប្បធម៌ ការពារ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិក្នុងបរិបទនៃ​សកលភាវូបនីយកម្មឆ្ពោះទៅរកការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការ​សហប្រជាជាតិ​ ជាពិសេសការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃការអប់រំ កំរិតជីវភាពរស់នៅរបស់ប្រជាជន ជំរុញសមភាពយេនឌ័រ ការពារ និងថែទាំកុមារនៅបណ្តាប្រទេសជាសមាជិក។
 

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

លោកស្រីប្រធានរដ្ឋសភា  Nguyen Thi Kim Ngan បានស្នើឲ្យបណ្តាញសមាជិកាសភានៃសហភាពអន្តរសភានិយាយភាសាបារាំង ផ្លាស់ប្តូរពីវិធានការសំដៅលើកកម្ពស់តួនាទីរបស់នារីលើវិស័យនយោបាយ ការចាប់ផ្តើមអាជីវកម្ម ព្រមទាំងធានាសិទ្ធិរបស់នារីនិងកុមារីនូវការទទួលការអប់រំ សុខាភិបាល និងវប្បធម៌។ ទន្ទឹមនឹងនោះ លោកស្រីក៏បានស្នើឲ្យគណៈកម្មាធិការអប់រំ គមនាគមន៍ វប្បធម៌នៃសហភាពអន្តរសភានិយាយភាសាបារាំង រួមជាមួយយន្តការរបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងរួមសហការក្នុងការពង្រឹងតួនាទីរបស់ភាសាបារាំងនៅបណ្តាអង្គការអន្តរជាតិ ក៏ដូចជាការបង្កើនចំនួនអ្នករៀនភាសាបារាំងតាមរយៈការផ្តល់អាហារូបករណ៍ ជួយឧបត្ថម្ភកម្មវិធីបណ្តុះបណ្តាល សហប្រតិបត្តិការលើការអភិរក្សវប្បធម៌ លើក​កម្ពស់ភាពចំរុះនៃវប្បធម៌ក្នុងបរិបទនៃសកលភាវូបនីយកម្មនិងជំរុញគមនាគមន៍ ជាពិសេសតាម​រយៈ​បច្ចេកវិទ្យាឌីជីថល ជួយឧបត្ថម្ភវិស័យអប់រំ ការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយវប្បធម៌៕

តាមកាសែតកងទ័ពប្រជាជនវៀតណាមអនឡាញ

បណ្តាព័ត៌មានបានផ្សាយ