05/12/2020 11:01 GMT+7 Email Print Like 0

សរសៃចេកនៅវៀតណាមឈានទៅកាន់ទីផ្សារពិភពលោក

សហករណ៍​កពាណិជ្ជកម្ម និងសេវាកម្ម​កិសិកម្ម​ខៃថៃ នៅស្រុកភូសៀននៃទីក្រុងហាណូយគឺជាគំរូដំបូងគេនៅប្រទេសវៀតណាមដែលផលិតសរសៃពីដើមចេក។ ផ្នែក​សេដ្ឋកិច្ចកសិកម្មថ្មីមួយ​​ដែលប្រែក្លាយដើមចេក​ត្រូវ​បាន​បោះ​ចោលបន្ទាប់ពីប្រមូលផលទៅ​ជាធនធានមួយ​​ដ៏មានតម្លៃត្រូវ​បានចាប់ផ្តើមលេចចេញជារូបរាង។ សរសៃចេករបស់វៀតណាម​មានសក្តានុពលខ្ពស់ក្នុងការនាំចេញដែលមានតម្លៃរាប់រយ លានដុល្លារ។ ផលិតផលសរសៃចេកបានចូលរួមក្នុងកម្មវិធី OCOP និងទទួលបានផ្កាយ ៥ ។
 
ជាមួយនឹងទិន្នផលបែបនេះដើមចេកបន្ទាប់ពីត្រូវបានប្រមូលផលនឹងបង្កើតបរិមាណជីវម៉ាសដ៏ច្រើនដែលក្លាយជាកាកសំណល់ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយ​ត្រូវចំណាយលុយយ៉ាងច្រើន​ដើម្បីសំអាត​និង​​កំទេច​ចោល​ដើមចេក។

យើងខ្ញុំបានស្វែងរកនិងទទួលបានព័ត៌មានថា ក្រុមហ៊ុនMusa Pacta ជាស​ហគ្រា​សដំបូងគេនៅប្រទេសវៀតណាមដែល​យកដើមចេកដើម្បី​​បង្កើត​ជាសរសៃរ​ចេក ដែល​ជា​ដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់ការដាំដុះ​ចេក​ក្នុងមូលដ្ឋនា​។ លោកង្វៀនឌឹកតាន់បានវិនិយោគលើរោងចក្រនិងឧបករណ៍នានាបង្កើតបានជាសហករណ៍​ពាណិជ្ជកម្ម និង​សេវាកម្មកសិកម្មខៃថៃក្នុង​បំណងប្រែក្លាយ​​ដើម ចេក​ទៅជាផលិតផល​ដែលនាំ​មកនូវប្រាក់ចំណូលដល់ប្រជាជនជាច្រើន។
 

តំបន់វត្ថុធាតុដើមដែលមានផ្ទៃដីដាំចេក ១០០ ហិកតានៅឃុំខៃថៃស្រុកភូសៀន នៃទីក្រុងហាណូយ។


កសិករបកសំបកចេញដើម្បីយកខាងក្នុង


សរសៃចេកបន្ទាប់ពីត្រូវបានកែច្នៃហើយនឹងត្រូវស្ងួតក្រោមពន្លឺព្រះអាទិត្យ


កសិករបានវេញខ្សែធ្វើពីសរសៃចេក


សមាជិកនៃសហករណ៍ខៃថៃកំពុងផលិតផលិតផលសិប្បកម្មពីសរសៃចេកដូចជាកន្ត្រក អំបោស ...


ខ្សែចេកធំ ៗ ដើម្បីផលិតជាផលិតផលធ្វើពីសរសៃចេក។


សរសៃចេកបន្ទាប់ពីបានវេញជាខ្សែ រមៀល ដើម្បីធ្វើឲ្យទៅជាផលិតផលមួយចំនួនដូចជា៖ព្រំ កំរាលព្រំជាដើម។


ការត្បាញកន្ត្រកធ្វើពីសរសៃចេក


ឧបករណ៍សម្រាប់លាងពែងនិងចានពីសរសៃចេក។
 


ទោះបីទើបតែបានបើកដំណើរក្នុងរយៈពេលខ្លីៗក៏ដោយ ក៏ដោយក៏សហករណ៍នេះបានបង្កើតការងារនិងប្រាក់ចំណូលដល់មនុស្ស ៣៥ នាក់ដែលមាន ៣ កន្លែងនៅក្នុងភូមិឡិបភឿងនិងភូមិវិញទ្រុង។

ដើរចូលក្នុងរោងចក្រទាញសរសៃរចេកខ្ញុំបានរកឃើញបងប្អូនស្រីឧស្សាហ៍ព្យាយាមបញ្ចូលស្រទបចេកចូលក្នុងម៉ាស៊ីន។ មិនយូរប៉ុន្មានទេ កន្លែងហាលបានពេញទៅដោយសរសៃរចេកហើយ។ ទឹកដែលចេញពីដើមចេកត្រូវបានផ្សំជាមួយចេកទុំរួមជាមួយអង់ស៊ីមជីវសាស្រ្តក្លាយជាទឹកជីវជាតិដែលត្រូវបានប្រើដើម្បីស្រោចបន្លែនិងផ្លែ។

បច្ចុប្បន្នប្រទេសវៀតណាមមានចេកប្រហែល ១៥០,០០០ ហិកតាសម្រាប់យកផ្លែដែលគេប៉ាន់ស្មានថាអាចផ្គត់ផ្គង់បានសរសៃប្រហែល ២០០.០០០ តោន / ឆ្នាំដែលនាំមកនូវប្រាក់ចំណូលប្រហែល ៧០០ លានដុល្លារ / ឆ្នាំ។

 


សហករណ៍បានបញ្ជូនគំរូផលិតផលដើម្បីចូលរួមក្នុងកម្មវិធី OCOP (ដែលជាឈ្មោះសរសេរកាត់នៃកម្មវិធីឃុំនីមួយៗមានផលិតផលមួយរបស់រដ្ឋាភិបាល) ហើយជឿជាក់យ៉ាងមុតមាំថាផលិតផលសរសៃចេកនឹងជាប់ចំណាត់ថ្នាក់ផ្កាយ ៥ នៃកម្មវិធី OCOP ។

លោកង្វៀនឌឹកតួនប្រធានសហករណ៍ខៃថៃបានមានប្រសាសន៍ថា “សហករណ៍កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅទូទាំងស្រុកពង្រីកតំបន់វត្ថុធាតុដើមដោយមានគោលដៅ​នាំចេញ​សរសៃចេក និង​ផលិតផល​ពី​សរសៃរ​ចេក​​ប្រហែល​ ៣.០០០ តោនក្នុងមួយឆ្នាំ។
 
ដំណឹងល្អគឺមជ្ឈមណ្ឌលជួយគាំទ្រ​សម្រាប់​ការ​ផ្ទេរបច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានមកដល់សហករណ៍ដើម្បីសិក្សាក្នុងបំណង​ចង់​ផ្សព្វផ្សាយបច្ចេកទេសធ្វើសរសៃចេកដល់ប្រជាកសិករទូទាំងប្រទេស។ លោក ឡេម៉ុងឡាំ អនុប្រធានមជ្ឈមណ្ឌលជួយ​គាំ​ទ្រ​​សម្រាប់​ការ​ផ្ទេរបច្ចេកវិទ្យាបានមានប្រសាសន៍ថា“ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានឹងសហការជាមួយសហការណ៍ខៃថៃដើម្បីនាំយកបច្ចេកទេស​នៃកា​រធ្វើសរសៃចេកទៅ​​អនុវត្តនៅតំបន់ដាំចេកក្នុងខេត្តចំនួន ៦៣ របស់វៀតណាម” ។

 

ផលិតផលមួយចំនួនធ្វើពីសរសៃចេក៖















និយាយជាមួយពួកយើងលោក ប៊ួយ ខាញយុង នាយកក្រុមហ៊ុន Musa Pacta ដែលជាសហគ្រាសនាំចេញផលិតផលសរសៃចេកបានមានប្រសាសន៍ថា“យើងមានការបញ្ជាទិញសរសៃចេកក៏ដូចជាផលិតផលនានាពីសរសៃចេកពីប្រទេសជាច្រើនដូចជាជប៉ុនសឹង្ហបូរី ... ទីផ្សារសរសៃចេកនៅលើទីពិភពលោកបានរីកចម្រើនជិត ២០ ឆ្នាំមកហើយជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំប្រហែល ១៦% ។ នេះពិតជាសក្តានុពលដ៏អស្ចារ្យដែលយើងត្រូវទាញយក។ "./. 

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ត្រឹនថាញយ៉ាង

បណ្តាអត្ថបទបានផ្សាយ