22/02/2019 10:32 GMT+7 Email Print Like 0

សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ

បណ្តា​ខ្សែផ្លូវ ទេសភាព​និង​ជីវភាពរស់នៅ​របស់​បងប្អូន​ជន​រួម​ជាតិ​​​ ដែល​រស់​នៅលើ​​ចំណោត​ជម្រាល​ភ្នំ អូ​ គ្វី​ហូ (O Quy Ho) ផា​ឌីន (Pha Din) ខាវ​ផា (Khau Pha) ម៉ា​ពី​ឡែង (Ma Pi Leng) បាន​ក្លាយទៅជា​ទីកន្លែង​មក​កម្សាន្ត​​ដ៏​ចាប់ចិត្ត​សំរាប់​ភ្ញៀវ​ នៅពេល​មក​​ដល់​​តំបន់​ពាយ័ព្យ​​។

ចំណោតជ្រាលភ្នំ អូ គ្វីហូ (O Quy Ho) នៅខេត្តឡាវកាយ (Lao Cai)

ចំណោតជម្រាលភ្នំ អូ គ្វីហូ (O Quy Ho)ឬគេហៅថាចំណោតជម្រាលភ្នំ ហ័ងលៀន (Hoang Lien)។ ពីព្រោះចំណោតជ្រលងភ្នំនេះបានឆ្លងកាត់ជួរភ្នំ ហ័ងលៀនសើន(Hoang LienSon)។ ម៉្យាងទៀត គេក៏ហៅថាចំណោតជម្រាល ម៉ឺវ (May) ដោយសារនៅកំពូលនៃចំណោត ជម្រាលភ្នំនេះបានគ្របដណ្តប់ដោយពពកពេញមួយឆ្នាំ។

 


ឈ្មោះចំណោតជម្រាលភ្នំ អូ គ្វីហូ (O Quy Ho) មានប្រភពដើមពីការស្រែករបស់បក្សីមួយ ប្រភេទដែលទាក់ទងនឹងរឿងស្នេហាបែកបាក់របស់សង្សារមួយគូ។ ចំណោត ជម្រាលភ្នំនេះមានកម្ពស់ ២០១៣ ម៉ែត្រ បើសិនជាប្រៀបធៀបនឹងទឹកសមុទ្រ និងមានប្រវែងជិត ៥០ គីឡូម៉ែត្រ។
 


នាសព្វថ្ងៃនេះ ខ្សែផ្លូវចំណោតជម្រាលភ្នំនេះបានជួសជុលកាន់តែល្អប្រសើរ និងក្លាយទៅជាខ្សែផ្លូវមានម៉ូតូនិងរថយន្តធ្វើដំណើរទៅមកទៅវិញយ៉ាងច្រើនកុះករ  ហើយគឺជាឱកាសសំរាប់ភ្ញៀវទេសចរណ៍ចង់គយគន់ជួរភ្នំ ហ័ងលៀនសើន(Hoang Lien Son) ខ្ពស់ស្កឹមស្កៃ។
 


ចំណោតជម្រាលភ្នំ ខាវផា (Khau Pha) (ខេត្ត អៀនបាយ) (Yen Bai)

ចំណោតជម្រាលភ្នំ ខាវផា (Khau Pha) ឈរលំដាប់លេខពីរក្នុងចំណោមចំណោត ជម្រាលភ្នំទាំងបួន នៅភាគខាងជើងនៃប្រទេសវៀតណាម។ ចំណោតជ្រាលភ្នំនេះស្ថិតនៅតំបន់ព្រំដែនរវាងស្រុក វ៉ាន់ចីន (Van Chan) និងស្រុក ម៉ូកាងចាយ (Mu Cang Chai) នៃខេត្តអៀនបាយ (Yen Bai)។ ចំណោត ជម្រាលភ្នំ ខាវផា (Khau Pha) ដែលឆ្លងកាត់ទីកន្លែងលីឈ្មោះ ដូចចា៖ ឡាប៉ានតឹន (La Pan Tan) មូកាងចាយ (Mu Cang Chai) ទូលេ (Tu Le) ចែគូញ៉ា (Che Cu Nha) ណឹមក (Nam Co) និងមានកម្ពស់ពី ១.២០០ ម៉ែត្រដល់ ១.៥០០ ម៉ែត្រ បើសិនជាប្រៀបធៀបនឹងទឹកសមុទ្រ។

 




ខាវផា (Khau Pha) តាមភាសាថៃមានន័យថា “ស្នែងមេឃ”។ ទេសភាពចំណោតជម្រាលភ្នំ ខាវផា (Khau Pha) ស្អាតបំផុត ក្នុងខែកញ្ញានិងខែតុលា។ នៅពេលនោះ វាលស្រែជណ្តើរឈានចូលក្នុងរដូវស្រូវទុំឡើងពណ៌លឿង។
 


ចំណោតជម្រាលភ្នំផាឌីន (Pha Din) (ខេត្ត ឌៀនបៀន) (Dien Bien)

ចំណោតជម្រាលភ្នំនេះស្ថិតនៅលើផ្លូវជាតិលេខប្រាំមួយ -កំណាត់ផ្លូវតភ្ជាប់ពីរដ្ឋធានីហាណូយ (Ha Noi) ទៅកាន់ខេត្ត ឌៀនបៀន (Dien Bien)និងស្ថិតក្នុងតំបន់ព្រំដែនរវាងខេត្ត សើនឡា (Son La) និងខេត្ត ឌៀនបៀន (Dien Bien)ចំងាយពីទីក្រុង សើនឡា (Son La) ប្រហែល ៦៦ គីឡូម៉ែត្រ។

 


ចំណោតជម្រាលភ្នំនេះប្រវែង ៤៤ គឺឡូម៉ែត្រនិងមានទីកន្លែងខ្ពស់បំផុតគឺ ១.៦៤៨ ម៉ែត្រ បើសិនជាប្រៀប​ធៀប​នឹងទឹកសមុទ្រ។ ម្ខាងចំណោតជម្រាលភ្នំ ផាឌីន (Pha Din) គឺជាភ្នំ ម្ខាងទៀតគឺជាជ្រោះជ្រៅ។ ខ្សែផ្លូវនេះបានបត់បែនរួមជាមួយកំណាត់ផ្លូវបត់ចំនួន ៨ ដែលបង្កប់ភាពគ្រោះថ្នាក់ជាច្រើន។ ទន្ទឹមនឹងនេះ មានកំណាត់ផ្លូវបត់ជាច្រើនដែលមានរូបរាងដូចរូបរាងដៃអាវ រូបរាងដូចអក្សរ A និងអក្សរ Z ។ នៅរដូវភ្លៀងមកដល់ ធ្វើដំណើរលើខ្សែផ្លូវនេះពិតជាពិបាកណាស់។



នៅកណ្តាលចំណោតជម្រាលភ្នំ ផាឌីន (Pha Din) គ្របដណ្តប់ពពក រីឯជើងចំណោតជម្រាលភ្នំវិញគឺភូមិរបស់ប្រជាជន។ ឈរលើចំណោតជម្រាលភ្នំស្ថិតនៅភូមិសាស្ត្រខេត្ត ឌៀនបៀន (Dien Bien) ភ្ញៀវនឹងគយគន់ទេសភាពជ្រលង មឿងក្វាយ (Muong Quai) ដ៏ធំល្វឹងល្វើយនិងពោរពេញទៅដោយពណ៌បៃតងរបស់ភ្នំព្រៃ។
 


ចំណោតជម្រាលភ្នំ ម៉ាពីឡែង (Ma Pi Leng) (ខេត្ត ហាយ៉ាង) (Ha Giang)

ចំណោតជម្រាលភ្នំ ម៉ាពីឡែង (Ma Pi Leng) គឺជាខ្សែផ្លូវគ្រោះថ្នាក់និងមានប្រវែងប្រហែល ២០ គីឡូម៉ែត្រ ហើយឆ្លងកាត់កំពូលភ្នំដែលកម្ពស់ ២.០០០ ម៉ែត្រ ស្ថិតក្នុងខ្ពង់រាប ដុងវ៉ាន់ (Dong Van)។ ចំណោតជម្រាលភ្នំស្ថិតលើផ្លូវដែលមានឈ្មោះ ហាញភុក (Hanh Phuc) តភ្ជាប់រវាងទីរួមស្រុក ដុងវ៉ាន់ (Dong Van) និងទីរួមស្រុក មែវវ៉ាក (Meo Vac)។

 


ខ្សែផ្លូវនេះបានកសាងដោយយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ដែលជាជនជាតិចំនួន ១៦ រស់នៅ ៨ ខេត្តនៃខាងជើងប្រទេសវៀតណាម និងកសាងជាសម្រេចក្នុងអំឡុងពេល ៦ ឆ្នាំ (ពីឆ្នាំ១៩៥៩ ដល់ ឆ្នាំ១៩៦៥)។ ក្នុងនោះកំណាត់ផ្លូវចំណោតជម្រាលភ្នំ ម៉ាពីឡែង (Ma Pi Leng) ត្រូវបានកសាងដោយយុវជននហ៊ានប្តូរស្លាប់ដែលបានព្យួរខ្លួនលើជញ្ជាំងភ្នំ និងអនុវត្តន៍ក្នុងរយៈពេល ១១ ខែ។ ហេតុដូច្នេះហើយ ចំណោត ជម្រាលភ្នំនេះបានចាត់ទុកដូចជាមហាកំពែងចិន នៅវៀតណាម ឬសំណង់រ៉ាមីតរបស់ជនជាតិម៉ុង (Mong) ។






អត្ថបទ៖ កុងដាត រូបថត៖ ថុងធៀន តឹតសើន
កុងដាត បាង៉ុក


បណ្តាអត្ថបទបានផ្សាយ