ព័ត៌មាន
សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថលេខាលើកម្មវិធីសហការជាមួយ សមគមមិត្តភាពវៀតណាម-កម្ពុជា
សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថលេខាលើកម្មវិធីសហការជាមួយ សមគមមិត្តភាពវៀតណាម-កម្ពុជា (VNA)
នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហេត្ថលេខាលើកម្មវិធីសហការការងាររវាងមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដំណាក់កាល ២០១៦-២០២១។ កម្មវិធីសហការនេះនឹងជួយលើកកំពស់តួនាទីការ ទទួលខុសត្រូវនិងប្រសិទ្ធភាពនៃការងារសហការវាងភាគីទាំងពីរក្នុងការងារកិច្ចការបរទេសប្រជាជន ជាមួយកម្ពុជារួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងជិតខាងមិត្តភាពល្អប្រសើរ សហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងកម្ពុជា។ តាមនោះ ភាគីទាំងពីរប្រមូលផ្តុំ ទៅលើការពិគ្រោះយោបល់ជាមួយបក្ស និងរដ្ឋអំពីបញ្ហាទាក់ទិនដល់ការងារ បណ្តុះបណ្ដាលនិងសកម្មភាពជួបប្រាស្រ័យ រវាងយុវជនកុមារជំទង់នៃប្រទេស ទាំងពីរវៀតណាម-កម្ពុជា។ ក្រៅពីនោះ ភាគីទាំងពីរបានសហការរៀបចំសកម្មភាព សមស្របជាក់ស្តែងក្នុងបណ្ដាទិវាបុណ្សធំៗ នៃប្រទេសទាំងពីរផងដែរ។ បណ្ដាខេត្តក្រុងជិតនឹងខ្សែព្រំដែនជាមួយកម្ពុជាជួយឧបត្ថម្ភជំរុញការបង្កើតពង្រឹង និងអភិវឌ្ឍន៍សមាគមមិត្តភាពវៀតណាម-កម្ពុជានៅតំបន់និមួយៗតាមការ ផ្តើមគំនិតរបស់សមាគមគ្រប់ជាន់ថ្នាក់ និងផែនការរបស់មជ្ឈឹមសមាគមមិត្តភាព វៀតណាម-កម្ពុជា ទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម