24/02/2019 16:59 GMT+7 Email Print Like 0

សម្ពោធន៍ឆ្លងស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តក្រចេះ

 ថ្ងៃទី​២៣ ខែ​កុម្ភៈ​ ក្រុម​ប្រឹក្សា​ជាតិ​ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​សហការ​ជាមួយនឹង​​ស្ថាបន​អនុព័ន្ធ​ការពារជាតិ​វៀតណាម​ និង រដ្ឋ​អំណាច​ខេត្ត​ក្រចេះ​ នៅ​ទិស​ឦសាន​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ រៀប​ចំ​មហោឡារិក​ពិធី​សម្ពោធន៍​​ឆ្លង​​ស្តូប​មិត្ត​ភាព​​វៀតណាម​ - កម្ពុជា​នៅ​ខេត្ត​នេះ​។

ចូល​រួម​ពិធី​សម្ពោធន៍​ឆ្លង​ មាន​លោក​អនុប្រធាន​អចិន្រ្តៃយ៍​ ​ញ៉ែម​ វ៉ា​លី និង​ជា​អគ្គលេខាធិការដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិ​​រណសិរ្ស​សាម​គ្គី​អភិវឌ្ឍន៍​​មាតុភូមិ ​រដ្ឋលេខា​នៃក្រសួង​ធម្មការ ​និង​ សាសនា​កម្ពុជា។​ លោក​វ៉ា ខន អភិបាល​ខេត្ត​ក្រចេះ។ លោក វរសេនីយឯក​ ង្វៀន​ ថាញ​ចិញ (Nguyen Thanh Chinh) អនុព័ន្ធ​ការពារជាតិ​វៀតណាម នៅ​កម្ពុជា​  រួម​ជាមួយ​​​គណៈប្រតិភូ​​នៃ​កង​កម្លាំង​ប្រដាប់អាវុធ​ ស្ថាបន​រដ្ឋអំណាច​ អង្គការ​មហាជន​ សិស្ស​ និស្សិត​ និង ប្រជាជន​មូលដ្ឋាន​។


ស្តូប​មិត្តភាព​វៀតណាម​ - កម្ពុជា​ បាន​សម្ពោធន៍​ឆ្លង​នៅ​ខេត្ត​ក្រចេះ។ ​រូបថត៖​ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
គណៈ​ប្រតិភូ​ថ្វាយ​​កម្រផ្កា ​​នា​ថ្ងៃ​សម្ពោធន៍​ឆ្លង​។ ​រូបថត៖​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អនុព័ន្ធ​ការពារជាតិ ង្វៀន​ ថាញ​ចិញ (Nguyen Thanh Chinh) ថ្លែង​សុន្ទរកថា នា​ពិធី​នេះ​។ ​រូបថត៖​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ស្តូប​មិត្ត​ភាព​​វៀតណាម​ - កម្ពុជា ខេត្ត​ក្រចេះ ជា​ស្តូប​ទី​១៤ ក្នុង​ចំណោម​ស្តូប​ទាំង​១៧ បាន​ពង្រាយ​ជួសជុល​ និង កសាងឡើង​ថ្មី​​នៅ​កម្ពុជា​។ នេះ​ក៏ជា​ទីកន្លែង​ទស្សនា​ សកម្ម​ភាព​វប្បធម៌​ និង​ជា​ទីកន្លែង​ជំនាន់​យុវវ័យ​ស្វែង​យល់​​ អំពី​តម្លៃ​នៃ​សន្តិភាព​ សេរីភាព ទឹក​ចិត្ត​សាមគ្គី​ ជួយ​គ្នាទៅ​វិញ​ទៅ​មក​ នៃ​ជំនាន់​បុព្វការី​ ក៏ដូចជា​ជំនាន់​បន្តស្នង​នៃ​ប្រទេសទាំង​ពីរ​វៀតណាម​ - កម្ពុជា​៕​ 
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​កាសែត​រូបភាព​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ