• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៤៧ នៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទៅ ១០ ខែសីហា


(រូបថត៖ quochoi.vn)
 

សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។ 
 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសុន្ទរកថាបើកហើយរួមជាមួយអនុប្រធានរដ្ឋសភាដឹកនាំសម័យប្រជុំនេះ។ទាក់ទងនឹងការងាតាក់តែងច្បាប់នោះ តាមរបៀបវារៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការពិចារណា និងផ្ដល់មតិអំពីបញ្ហាដែលមានការខ្វែងគំនិតគ្នាមួយចំនួននៃសេចក្ដីព្រាងច្បាប់ចំនួន ៤ រួមមាន៖ ច្បាប់ស្តីពីសិទ្ធិស្នាក់នៅ (ធ្វើវិសោធនកម្ម) ; ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដោះស្រាយបទល្មើសច្បប់រដ្ឋបាល; ច្បាប់ការពារព្រំដែនវៀតណាម; ច្បាប់ការពារបរិស្ថាន (ធ្វើវិសោធនកម្ម)។
 
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានពិចារណានិងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់មួយចំនួនដូចជា៖ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ និងបទ បញ្ញត្តិស្តីពីការបង្ការ ទប់ស្ដាត់រីរុស ដែលបង្កឱ្យមានរោគសញ្ញាចុះខ្សោយនៃប្រព័ន្ធការពាររបស់មនុស្ស (HIV/AIDS) និងបទបញ្ញត្តិស្តីពីការអនុគ្រោះដល់អ្នកដែលមានគុណបំណាច់ចំពោះបដិវត្ត (ធ្វើវិសោធនកម្ម)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top