• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៣៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ កិច្ចប្រជុំលើកទី៨ គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែតុលា


 ទិដ្ឋភាពនៃសម័យប្រជុំ
 

 បន្តសម័យ​ប្រជុំលើកទី៣៥ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាន​បូក​សរុបនូវកិច្ចប្រជុំលើកទី៧ និងផ្តល់មតិដំបូង ស្តីពីកា​រត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី​៨ របស់​រដ្ឋ​ស​ភា។ 
 
អញ្ជើញ​ថ្លែងមតិបូកសរុបកិច្ចប្រជុំលើកទី៧ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បាន​សង្កត់​ធ្ងន់​ថា​ លទ្ធផលទទួលបានពីកិច្ចប្រជុំនេះ បន្តបញ្ជាក់ពីការ​ឯកភាព​និង​សាមគ្គីភាព​ក្នុង​សកម្មភា​ព​របស់​រដ្ឋសភា​ ព្រមទាំងបង្ហាញពីភាព​ជាអ្នកដឹកនាំ​ ក៏រដូច​ជាការសម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធរបស់​ប្រព័ន្ធ​នយោបាយ​ទាំង​មូលនិងការយកចិត្តទុ​កដាក់ ការគាំទ្ររបស់ប្រជាជននិងអ្ន​កបោះឆ្នោត។
 
ពាក់ព័ន្ធនឹងការត្រៀ​មរៀបចំសម្រាប់កិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាល ទី ១៤ អគ្គលេខា​ធិការ​នៃ​រដ្ឋ​សភា ​លោក Nguyen Hanh Phuc បានឲ្យដឹងថា រដ្ឋ សភា គ្រោងនឹងប្រារព្ធនាថ្ងៃទី២១ខែតុលាឆ្នាំ ២០១៩ និងបិទ​បញ្ច​ប់នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៩។ ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងពិនិត្យ អនុម័តលើ​ពង្រៀង​ច្បាប់​ចំនួ​ន ១០ និងផ្តល់មតិទៅលើពង្រៀងច្បាប់ចំនួន៨ទៀត។ អគ្គលេខាធិការនៃរដ្ឋសភា ក៏បាន​ស្នើឲ្យ​រដ្ឋាភិបាល​និងស្ថាប័នពាក់ព័ន្ធនានា ពិនិត្យឲ្យបានឆាប់ៗ រាល់បញ្ហាដែលបាន​ដាក់ចេញ​នៅក្នុងកិច្ច​ប្រជុំលើក​ទី៨​ ស្តី​ពី៖ ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី វៀតណាម-EU (EVFTA)​ និងកិច្ចព្រមព្រៀង​ការពារ​វិនិយោគ​ វៀ​តណាម-EU (EVIPA) រួមទាំងធ្វើវិសោធនកម្ម បំពេញបន្ថែមលើច្បាប់មួយចំនួន ដើម្បី​អនុវត្តន៍​កិច្ច​​ព្រម​ព្រៀង EVFTA និង EVIPA ព្រមទាំងអនុម័តលើអនុសាសន៍​មួយចំនួនទៀត៕​​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top