• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំក្រុមប្រឹក្សាលើកទី២៥នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ


 រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៨ខែវិច្ឆិកា

 នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុង Ha Long (ខេត្ត Quang Ninh) បាន​ប្រព្រឹត្ត​ទៅ​សម័យ​ប្រជុំក្រុម​ប្រឹក្សា​លើក​ទី២៥ នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ។ 

នេះ​គឺជាសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិដែលបានរៀបចំឡើងជាប្រចាំឆ្នាំ ដែល​វៀត​ណាម​កំពុងកាន់តំណែងជាប្រធានក្រុមប្រឹ​ក្សានេះសំរាប់អាណត្តិ២០​១៩។ ចូលរួម​សម័យ​ប្រជុំ​លើក​នេះមាន​វត្តមាន​របស់​តំណាងចំនួន ១២០ នាក់មកពីប្រទេសជាសមាជិ​កចំនួន ៤ ក្នុងអាស៊ានរួមមាន​ កម្ពុជា ​ឡាវ ថៃ និង​វៀត​ណាម។ ដៃគូសន្ទ នាពីរគឺចិននិងមីយ៉ាន់ម៉ាហើយដៃ​គូអភិវឌ្ឍន៍ជិត ២​៥ នៃគណៈ កម្មការ​ទន្លេមេគង្គ​អន្តរជាតិ​ ក៏បាន​ចូលរួ​ម​ផងដែរ។
 
សម័យប្រជុំលើកទី​ ២៥ នឹងធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃលើសកម្មភាពនៃ​គណៈ​កម្មការ​ទន្លេមេគង្គ​អន្ត​រជាតិនៅ​ឆ្នាំ២០១៨ ពិភាក្សា និងឯកភាពគ្នាលើផែនការ​បំពេញការងា​រ ​ឆ្នាំ២០១៩ ព្រម​ទាំង​ពិភាក្សា ​លើលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិក្នុ​ងការ​អនុវត្តផែន​ការយុទ្ធសាស្ត្រឆ្នាំ​ ២០១៦ - ២០២០  និង​អនុវត្តសកម្មភាពមួយចំនួនផ្សេងៗទៀតផងដែ​រ។
 
សម័យ​ប្រជុំក្រុមប្រឹក្សាលើកទី២៥ ក៏មានរៀបចំពិធីចុះហត្ថលេខាពីរលើ កិច្ចព្រម​ព្រៀង​ជួយ​ឧបត្ថម្ភ​រវាង​គណៈ​កម្មការ​ទន្លេមេគ​ង្គអន្តរជាតិ និងដៃគូអភិវឌ្ឍនានា រួមមាន សហភាពអឺរ៉ុបដែលប្តេជ្ញាចិត្តជួយ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៤,៨ លាន អឺរ៉ូ ជូនចំពោះគណៈកម្មការទន្លេមេគង្គអន្តរជាតិក្នុងឆ្នាំ២០១៦-២០២០ជាដើម៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top