ព័ត៌មាន
សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក
សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក (Image: VNA)
សម័យប្រជុំជាប្រចាំឆ្នាំនៃគណៈកម្មាធិការអាស៊ានប្រចាំ នៅវ៉ាស៊ីនតោន អាមេរិក(ACW) បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៦ ក្រោមអធិបតីរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh។ ចូលរួម សម័យប្រជុំលើកនេះមានឯកអគ្គរដ្ឋទូតប្រទេស ជាសមាជិកអាស៊ានទាំង១០ និង មន្ត្រីរការទូតអាមេរិកមួយចំនួន។ សម័យប្រជុំប្រមូលផ្តុំពិភាក្សាអំពីលទ្ធផល ដែលភាគីទាំងពីទទួលបាន នៅសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកនៅ Sunnylands រដ្ឋ California សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទរបស់ឡាវ និងបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនផ្សេងៗទៀត។ ថ្លែងមតិនៅនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានចាត់ទុកថា៖ អាស៊ាននិងអាមេរិកគប្បី សហការយ៉ាងស្អិតរមួត ធានាទំនាក់ទំនងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ នៅរដអំណាច អាណត្តិជាបន្ទាប់បង្កើនកិច្ចសហប្រតិបត្តិការធានា សន្តិភាពស្ថរិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេគឺសន្តិសុខសុវិត្ថភាពនិងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត។ លោក Pham Quang Vinh បានស្នើឲ្យភាគីអាមេរិកបង្កើនការជួយឧបត្ថម្ភថែមទៀតការ កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាជំរុញអនុវត្តការផ្តើមគំនិតផ្សាភ្ជាប់អាស៊ាននិងអាមេរិក។
រីឯកភាគីអាមេរិកវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Russel បានអះអាងថា៖ អាមេរិកប្តេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រជា មួយអាស៊ានឲ្យបានខ្លាំងក្លាថែមទៀត គាំទ្រអាស៊ានកសាងសហគមន៍និងតួនាទី ស្នូលរបស់អាស៊ានក្នុងបញ្ហាតំបន់។ លោកបានសម្តែងការព្រួយបារម្មណ៍ចំពោះ បំរ៉ែបំរួលនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ហើយចែករំលែកទស្សនៈរបស់ អាមេរិកស្តីពីបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ឧបការីរងស្តីទីរដ្ឋមន្ត្រីការបរទេស Carouso បានផ្តើមឡើងវិធានការមួយចំនួនសំដៅអនុវត្តការផ្តើមគំនិតផ្សាភ្ជាប់ អាស៊ាន-អាមេរិក ជំរុញស្មារតីកសាងអាជីពនិងច្នៃប្រឌិតក្នុងតំបន់។ ក្នុងពេល នោះ ប្រធានក្រុមប្រឹក្សាអាជីវករអាស៊ាន-អាមេរិក លោក Alexander Feldman បានឲ្យដឹងថា៖ វ៉ាស៊ីនតោននឹងសហប្រត្តិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដើម្បីជំរុញនិងផ្សព្វផ្សាយរូបភាពរបស់ សហគមន៍សេដ្ឋកិច្ចអាស៊ាននៅអាមេរិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម