23/04/2019 10:48 GMT+7 Email Print Like 0

សមាគមប្រូតេស្ដង់វៀតណាម (ភាគខាងជើង) រួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល


 ទិដ្ឋភាពនៃពិធីជូនពរ (រូបថតៈ daidoanket.vn )
 

ក្នុងឱកាសនៃពិធីបុណ្យ​គ្រិស្តសាសនា Easter  ឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ អនុប្រធាន​និងជា​អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម​រណសិរ្សមាតុភូមិ​វៀតណាម លោក Hau A Lenh បានអញ្ជើញ​ទៅសាក​សួរសុខទុក្ខ និងជូនពរសមាគមប្រូសេតង់ វៀតណាម (ភាគខាងជើង)។
 
អញ្ជើញថ្លែង​មតិនៅទីនេះ លោក Hau A Lenh បានអះអាងថា ជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម សមាគមប្រូតេ​ស្តង់វៀតណាម (ភាគខាងជើង) បានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិ រួមចំណែកទៅ​ក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ និងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ លោក Hau A Lenh មានបំណង ចង់ឲ្យសមាគមប្រូតេស្តង់វៀតណាម (ភាគខាងជើង) បន្តចូលរួមក្នុង​បណ្តា​សកម្មភាព​សង្គម​ និងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ទន្ទឹមជាមួយគ្នានោះ សមា គមនឹង​ពង្រីក​នូវ​រូប​សណ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឆ្ពោះទៅការរក្សានិងបរិយាកាសរស់នៅ ជាពិសេសអនុវត្តល្អនូវច្បាប់ជំនឿ សាសនា និងប្រតិបត្តិ​យ៉ាងល្អ នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់នីមួយៗ៕​

 

តាម VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ